ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
បាញ់៤គ្រាប់បន្ធូកំហឹង ដោយសារស្រែកឡូឡានិងបិតទ្វារឮៗ រងរបួសទាំង២នាក់ប្តីនិងប្រពន្ឋ
Mon,18 November 2024 (Time 08:43 PM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 45នាក់)

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលចុះទៅផ្ទាល់

ចាប់ខ្លួនលោកវរសេនីយ៍ឯក សយ សុផានី អាយុ៥៩ឆ្នាំ ប្រធានសាខាប្រមូលថវិកាចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រោយបាញ់២នាក់ប្តីប្រពន្ធ រឿងឈ្លោះប្រកែកគ្នាករណីស្រែកឡូឡា។

លុះនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២០:៣០នាទី ជនសង្ស័យឈ្មោះ សយ សុផានី បានអង្គុយសរសេររបាយការណ៍នៅមុខបន្ទប់ ស្រាប់តែជនរងគ្រោះទាំង ០២នាក់ បានជិះម៉ូតូកង់បី (PassApp) មកដល់បន្ទប់មានសភាពស្រវឹងទាំង២នាក់ បានមកដល់មុខបន្ទប់ក៏ធាក់ទ្វារបន្ទប់ ហើយដើរធាក់ដើមស្វាយ ហើយស្រែកជេរដោយពាក្យសំដីថា ហែងពូកែថ្លង់ អញធ្វើឱ្យថ្លង់ ក៏បិទទ្វារលឺសូរ ហើយក៏ជេរទៀត ពេលនោះក៏ជនសង្ស័យស្រែកហៅម្ទាស់ផ្ទះជួលឱ្យជួយមកមើល។

ស្រាប់តែជនរងគ្រោះបានដើរចេញមកក្រៅ ជេរសម្លេងលឺៗ ក៏ធ្វើឱ្យជនសង្ស័យប៉ះពាក្យសំដី ក៏ជនរងគ្រោះបានដើរចូលបន្ទប់ជនសង្ស័យ ធ្វើឱ្យជនសង្ស័យយកកាំភ្លើងចេញមក ក៏បាញ់ទៅលើជនរងគ្រោះចំនួន ០៤គ្រាប់ ធ្វើឱ្យជនរងគ្រោះត្រូវរបួសដេកដួលមុខបន្ទប់ និងប្រពន្ធជនរងគ្រោះត្រូវចំភ្លៅ បានហៅឱ្យគេជួយ។

បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី បានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង យកមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
128 នាក់
ម្សិលមិញ :
143 នាក់
សប្តាហ៍នេះ :
879 នាក់
ខែនេះ :
3968 នាក់
3 ខែនេះ :
12016 នាក់
សរុប :
368545 នាក់