ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃបានជួញដូរនិងប្រើប្រាស់គ្រឿងញៀន បានចំននួន១០នាក់មានស្រី៤នាក់និងរឹបអូសគ្រឿងញៀនបានមួយចំនួនថែមទៀត
Tue,03 December 2024 (Time 12:23 PM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 85នាក់)

🛑 ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន10នាក់ មានស្រី04នាក់ ដែលជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន10,747គ្រាប់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ..!!!
........................................
បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន10នាក់ក្នុងនោះស្រី04នាក់ដែលជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន10,747គ្រាប់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី02 ខែធ្នូ ឆ្នាំ2024។

លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យជាជនជាតិថៃ10នាក់ក្នុងនោះមានស្រី4នាក់មាន
1.ឈ្មោះ ចាក់ គីត ភេទប្រុសអាយុ41ឆ្នាំ
2.ឈ្មោះ សុ ផាកន ភេទប្រុសអាយុ30ឆ្នាំ
3.ឈ្មោះ ធុង ឆៃ ភេទប្រុសអាយុ39ឆ្នាំ
4.ឈ្មោះ គីត ធីផុប ភេទប្រុសអាយុ25ឆ្នាំ
5.ឈ្មោះ សាវ៉ាន់ ភេទប្រុសអាយុ32ឆ្នាំ
6.ឈ្មោះ ចេស សាដា ភេទប្រុសអាយុ38ឆ្នាំ
7.ឈ្មោះ ប៉ា វីឆាត ភេទស្រីអាយុ38ឆ្នាំ
8.ឈ្មោះ ឈុន ធីឆាវ ភេទស្រីអាយុ31ឆ្នាំ
9.ឈ្មោះ ផន ភិម៉ុន ភេទស្រីអាយុ39ឆ្នាំ
10.ឈ្មោះ ផិត ទិម៉ា ភេទស្រីអាយុ35ឆ្នាំ
ដែលស្នាក់នៅ ភូមិប៉ាលិលេយ្យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនជាតិថៃជាបន្តបន្ទាប់បានចំនួន10នាក់ក្នុងនោះមានស្រី4នាក់និងរឹបអូសគ្រឿងញៀនប្រភេទគ្រាប់មេតំហ្វេតាមីនWYហៅយ៉ាម៉ាចំនួន10,747គ្រាប់ និងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន26ថង់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដែលបង្ក្រាបថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2024 នៅចំណុចអគារថ្មីស្ថិតភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

🛑 លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត
ប៉ោយប៉ែត
ប៉ោយប៉ែត បានប្រាប់ថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់គ្រឿងញៀនកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវ និងកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន10នាក់ និងគ្រឿងញៀន ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
24 នាក់
ម្សិលមិញ :
131 នាក់
សប្តាហ៍នេះ :
909 នាក់
ខែនេះ :
3399 នាក់
3 ខែនេះ :
12873 នាក់
សរុប :
376502 នាក់