ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ដឹងច្បាស់ហើយនៅចំណុចមាត់អូរព្រំដែនថៃ មានការបើកលួចលាក់ល្បែងសុីសងអនឡាញខុសច្បាប់ខាងនគរបាលនិងអាវុធហត្ថក្រុងប៉ោយប៉ែតមិនហានបង្ក្រាបខ្លាចប៉ះរបស់មេខុសច្បាប់
Tue,09 January 2024 (Time 06:51 AM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 159នាក់)

#ក្រុងប៉ោយប៉ែត
ចុះផ្សាយថ្ងៃទី៩ខែមករា ឆ្នាំ២០២៤
ប្រភពប្រាប់ថានៅចំណុចមាត់អូរព្រំដែន មានល្បែងសុីសងបែបអេឡិចត្រនិច ហៅថាអនឡាញ ចូលតាមផ្លូវវិថីសំវិជ័យ ជាប់ព្រំដែន ប្រទេសថៃ ដែលស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កាលពីឆ្នាំ២០០០
អតីតៈ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច បានបញ្ជាឲ្យបិទល្បែងសុីសង(ខុសច្បាប់គ្រប់ប្រភេទ)រួមទាំងអនឡាញអេឡិចត្រូនិចនិងអិនណឺណែតទាំងក្រៅនិងក្នុងប្រទេស ទោះបីរដ្ឋាភិបាលរថ្មីមកកាន់ដំណែងជានាយករដ្ឋមន្ត្រី វិធានការបិទល្បែងស៊ីសងខុសច្បាប់ខាងលើនោះវានូវមានសុពលភាពដដែល សម្តេចបានមានប្រប្រសាសន៍ថា អាល្បែងសុីសងខុសច្បាប់នេះវាគ្មានប្រាក់ចំណូលចូលរដ្ឋទេ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខភូមិឃុំមានសុវត្ថិភាពទៀតផងក្នុងនោះប្រជាពលរដ្ឋមួយចំនួនវក់និងល្បែងសុីសងខុសច្បាប់ លក់គោលក់ក្របីលក់ផ្ទះសម្បែងធីធ្លី។អស់លុយពីខ្លួនអាចធ្វើជាចោរលួចឆក់ប្លន់ជាដើម ជាពិសេសនៅក្រុងប៉ោយប៉ែតមួយរយៈនេះមានចោរលួចឆក់និងគាស់វ៉ៃកញ្ចក់រថយន្តទាំងថ្ងៃ យកអាគុយ រថយន្តចំនួន២គ្រឿង ។ក្នុងនោះសម្តេចបានប្រមានដកដំណែងចៅហ្វាយខេត្ត ចៅហ្វាយស្រុក ចំណែកមេប៉ូលិសខេត្តអាវុធហត្ថខេត្តស្រុកបើមិនអនុវត្តន៍បង្ក្រាបល្បែងសុីសងខុសច្បាប់ទេហ្និងត្រូវដកដំណែង។ បន្ទាប់ពីសម្តេចបញ្ជាឲ្យបិទល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ភ្លាមៗនោះ លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបង្កើតគណកម្មការ ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ ចាត់ឲ្យចុះតាមបណ្តាលស្រុកនានា ក្នុងខេត្ត ចំណែកក្រុងប៉ោយប៉ែត មានសមាសភាពទី១ លោកប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ជាប្រធាន លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតជាប្រធាន លោក ឩត្តមត្រី អេង លីហួ ស្នងការរងនគរបាលខេត្តបន្ទាយមាន ជាសមាជិក លោក មិត្ត សំអាត មេបញ្ជាការរងអាវុធហត្ថខេត្ត ជាសមាជិក លោក នួននីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ជាសមាជិក
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ជាសមាជិក។ប្រភពសូមលាក់ឈ្មោះបានប្រាប់ថាទីតាំងអនឡាញខាងលើនោះម្ចាស់ថៅកែលី(ខ្ញុំអត់ដឹងថាថៅកែលីមួយណានោះទេ)។ចំណែកម្ចាស់អនឡាញជាជនបរទេស។ សារព័ត៌មាន(ទស្សនៈមហាជន)បានខលសួរ លោកឩត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ តាមរយៈលេខទូរស័ព្ទ កាលពីព្រឹកម៉ោងប្រមាណជា១០ព្រឹក នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ លោកបានបញ្ជាក់ប្រាប់ថាមិនមែនជារបស់លោកឡើយ ប៉ូលិសឯណាបើកអនឡាញនោះ ផ្ទះដែលនៅជាប់មាត់អូរព្រំដែនថៃនោះជាផ្ទះប្អូនជីដូនមួយរបស់លោក ហើយជាផ្ទះជួលឲ្យភ្ញៀវរស់នៅតែប៉ុណ្ណោះ
លោកបានបន្តទៀតថាបើមានបើកល្បែងសីុសង អនឡាញខុសច្បាប់មែននោះត្រូវតែឲ្យសមត្ថកិច្ចចុះបង្ក្រាបជាបន្ទាន់ហើយក៍ចុចបិទតែម្តងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
127 នាក់
ម្សិលមិញ :
109 នាក់
សប្តាហ៍នេះ :
716 នាក់
ខែនេះ :
3841 នាក់
3 ខែនេះ :
11133 នាក់
សរុប :
341149 នាក់