ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
សាច់ចំរុះចុងស្លាបប្រហិតដែលខូចគុណភាពប្រមាណជិត១តោនត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសបានត្រូវដុតបំផ្លាញចោលនៅស្រុកថ្មពួក
Tue,12 March 2024 (Time 08:24 PM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 83នាក់)

ប្រហិតចម្រុះនិងសាច់មាន់ចុងស្លាបមាន់សាច់ជ្រូកចង្កាក់ជិត១តោនដែលឈ្មួញចូលពីប្រទេសថៃដែលគ្មានច្បាប់និងខូចគុណភាពនៅក្នុងស្រុកថ្មពួក!!!

បន្ទាយមានជ័យ៖ប្រហិតចម្រុះនិងសាច់មាន់ចុងស្លាបមាន់សាច់ជ្រូកចង្កាក់ជិត១តោនដែលឈ្មួញចូលពីប្រទេសថៃដែលគ្មានច្បាប់និងខូចគុណភាពដែលបង្ក្រាបកាលបីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ស្ថិតភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ទោ ម៉ី បូរ៉ាន់ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានចុះស្រាវជ្រាវនិងឃាត់រថយន្តចំនួន១គ្រឿងនិងអ្នកបើកបរហើយឆែកឆររកឃើញ ប្រហិតចម្រុះ និងសាច់មាន់ចុងស្លាបមាន់ សាច់ជ្រូកដតចង្កាក់សរុបទម្ងន់៧៨៣ក្រាម។

លោកវរៈសេនីយ៍ឯក រស់ អៀម នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយឃាត់រថយន្ត១គ្រឿងម៉ាក់កាំម៉ារីសេរីចាស់ដែលពាក់ផ្លាក់លេខក្រុងប៉ៃលិន2A.0213ដែលដឹកទំនិញគ្មានច្បាប់និងខូចគុណភាពដែលឈ្មួញលួចលាក់នាំចូលតាមច្រករបៀងខុសច្បាប់ត្រូវបាននាំយករថយន្តមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការពិនិត្យមានទម្ងន់៧៨៣គីឡូក្រាមក្នុងនោះមាន១.ប្រហិតចម្រុះ(រុំថង់បិតស្គុត)ទម្ងន់៦២៦គីឡូក្រាម ២.សាច់មាន់និងចុងស្លាបមាន់ទម្ងន់១២៨គីឡូក្រាម ៣.សាច់ជ្រូកចង្កាក់ទម្ងន់២៩គីឡូក្រាម។

លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយកម្លាំងនគរបាលករិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឃាត់រថយន្ត១គ្រឿងនិងអ្នកបើកបរម្នាក់ឈ្មោះ ម៉ៅ ម៉េត ភេទប្រុសអាយុ៥៣ឆ្នាំក្រោយសាកសួរហើយត្រូវបានរៀបចំនីតិវិធីតាមច្បាប់ ហើយទំនិញគ្មានច្បាប់និងខូចគុណភាពទម្ងន់៧៨៣គីឡូក្រាមគ្រោងយកទៅដុតកំទិចចោល៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
50 នាក់
ម្សិលមិញ :
93 នាក់
សប្តាហ៍នេះ :
636 នាក់
ខែនេះ :
3731 នាក់
3 ខែនេះ :
11052 នាក់
សរុប :
340963 នាក់