ថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ច្រករបៀងអូរបីជាន់និងច្រករបៀងព្រៃចាន់ហភតំបន់៥គ្រប់គ្រហដោយទាហានកងល្បាត៤០៣ឃុបឃិតជាមួយឈ្មួញខ្មែរនិងឈ្មួញថៃឲ្យនាំទំនិញគ្រប់ប្រភេទដែលខុសច្បាប់ធ្វើឲ្យបាត់ចំណូលដល់រដ្ឋ ចូលយ៉ាងគគ្រិកគគ្រេងទាំងថ្ងៃទាំងយប់ដោយគ្មានការទប់ស្កាត់
Tue,23 April 2024 (Time 04:57 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 115នាក់)

#ខេត្តបន្ទាយមានជ័យច្រករបៀងអូរបីជាន់
និង ច្រករបៀងតំបន់៥ កងការពារព្រំដែនគោកលេខ ៥០៣ គ្រប់គ្រងដោយលោកវរសេនីយ៍ទោ រឿង សារិង ជាមេបញ្ជាការ និងលោកវរសេនីយ៍ទោ អ៊ុន ចាន់មេបញ្ជាការរង បើកដៃឱ្យឈ្មួញនាំទំនិញគេចពន្ធចេញចូលទាំងយប់ទាំងថ្ងៃ ដោយផ្គើននិងអនុសាសន៍ថ្នាក់ដឹកនាំ និងធ្វើឱ្យបាត់បង់ចំណូលចូលរដ្ឋ

បន្ទាយមានជ័យ ÷ ច្រករបៀងអូរបីជាន់ និងប្រករបៀងតំបន់៥ ដែលគ្រប់ដោយយោធាកងការពារព្រំដែនគោកលេខ៥០៣ ចំណីឲ្យយោធភូមិភាគទី៥ ក្រោមការដឹកនាំរបស់វរៈសេនីយ៍ទោ រឿង សារិត ជាមេបញ្ជាការ និងលោកវរសេនីយ៍ទោ អ៊ុន ចាន់ មេបញ្ជាការរង បានបើកដៃឲ្យឈ្មួញនាំទំនិញចេញចូលដោយខុសច្បាប់ទាំងថ្ងៃទាំងយប់ ស្ថិតនៅក្នុងភូមិអូរបីជាន់ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជាក់ស្ដែងនៅយប់ថ្ងៃសុក្រទី១៩ ខែមេសាឆ្នាំ២០២៤ វេលាម៉ោង១១ ក្រុមការងារសារព័ត៌មាន បានចុះផ្ដិតយករូបភាពនិងវីដេអូជាក់ស្ដែង បានឃើញក្រុមឈ្មួញទំនិញគេចពន្ធដឹកតាមរថយន្តសាំយ៉ុង ឬ នីសាន់ ដឹកចេញពីច្រករបៀងអូរបីជាន់និងច្រករបៀងតំបន់៥ បានឆ្លងកាត់កុងត្រូលជជុះគយច្របឹងត្រកួនដាក់ប្រចាំការនៅទីនោះ ដែលឈរជើងនៅច្រកព្រៃចាន់នោះផងដែរ។

គួរបញ្ជាក់ដែរថា÷កាលពីថ្ងៃទី ៣ តុលាឆ្នាំ២០២៣ថ្មីៗនេះ ឯកឧត្តមអភិសន្តិបណ្ឌិត សុ ខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរដ្ឋកម្ពុជា បានចេញលិខិតជូនអភិបាលនៃគណៈអភិបាលខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសជិតខាង ត្រូវឲ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ ព្រោះលោកយល់ឃើញថា ភាពមិនប្រក្រតី មានលួចលាក់បើកដំណើរការតាមច្រករបៀង ធ្វើឲ្យចេះឥទ្ធិពលមិនល្អ។

តើឯកឧត្ដម ឧត្តមសេនីយ៍ឯក ឯក សំអូន ជាខ្នងបង្អែករបស់លោក រឿង សារិទ្ធ មេបញ្ជាការនិងលោក អ៊ុន ចាន់ មេបញ្ជាការង ឬ? បានជាលោក រឿន សារិត និងលោក អ៊ុនចាន់ បើកដៃឲ្យក្រុមឈ្មួញនាំទំនិញគ្រប់ប្រភេទចេញពីថៃចូលមកកម្ពុជាទាំងថ្ងៃទាំងយប់ ដោយមិនខ្លាចញញើតច្បាប់ហើយផ្គើនហ្នឹងអនុសាសន៍ប្រមុខថ្នាក់ដឹកនាំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ។

ប្រជាពលរដ្ឋជឿជាក់ថាឯកឧត្ដម ឧត្តមសេនីយ៍ឯក ឯ កសំអូន មេបញ្ជាការយុទ្ធភូមិភាគទី៥ មិនមែនជាខ្នងបង្អែករបស់លោក រឿងសារិត និងលោក អ៊ុន ចាន់ ឡើយ ។ ប្រជាពលរដ្ឋសង្ឃឹមថាឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន និងចាត់វិធានការចំពោះកងកម្លាំងណាដែលល្មើសច្បាប់ បើកច្រករបៀងគុបគិតឲ្យឈ្មួញនាំទំនិញចេញពីរថៃចូលមកកម្ពុជាតាមច្រករបៀងខុសច្បាប់ទាំងអស់នោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49 នាក់
ម្សិលមិញ :
114 នាក់
សប្តាហ៍នេះ :
927 នាក់
ខែនេះ :
4003 នាក់
3 ខែនេះ :
11279 នាក់
សរុប :
347078 នាក់