#ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកម្មករអូសរទេះប្រមាណជា៥០ទៅ៦០នាក់ធ្វើការតវ៉ាជាមួយមន្ត្រីគយនិងរដ្ឋាករ នគរបាលអន្តោប្រវេសន៍ នៅពេលរឹតបន្តឹងការត្រួតពិនិត្យសម្ភារៈនាំចូលតាមច្រក់ទ្វារអន្តរជាតិប៉ោយប៉ែត!!!បន្ទាយមានជ័យ៖កម្មករអូសរទេះប្រមាណជា៥០ ទៅ៦០នាក់ ធ្វើការតវ៉ាជាមួយមន្ត្រីគយនិងរដ្ឋាករនគរបាលអន្តោប្រវេសន៍នៅពេលរឹតបន្តឹងការត្រួតពិនិត្យសម្ភារៈនាំចូលធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។កម្មករអូសរទេះបានប្រាប់ថា៖មូលហេតុដែលពួកគាត់ធ្វើការតវ៉ានៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែមន្ត្រីគយនិងរដ្ឋាករនិងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវឃាត់ទំនិញរបស់ពួកគាត់ដែលស៊ីឈ្នួលដឹកអោយឈ្មួញ១ពីទឹកដីថៃផ្សាររ៉ូងក្លឿប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងដឹកសម្ភារៈភ្ញៀវទេសចរណ៍ត្រូវបានឃាត់ត្រួតពិនិត្យរកទំនិញធ្វើអោយមានការលំបាក់ក្នុងរកទទួលទានសុំអោយអភិបាលក្រុង/ខេត្តមេត្តាជួយអន្តរាគមន៍អោយដឹកអីវ៉ាន់ចេញ.ចូលបានដូចមុន។មន្ត្រីគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖មូលហេតុការរឹតបន្តឹងការត្រួតពិនិត្យរទេះដឹកទំនិញគឺដើម្បីទប់ស្កាត់ការលួចបង្កប់ទំនិញជាប់ពន្ធខុសច្បាប់និងខូចគុណភាពដែលលួចនាំចូលពីប្រទេសជិតខាងនិង ពង្រឹងការប្រមូលពន្ធជូនរដ្ឋនៅពេលដែលមន្ត្រីជំនាញធ្វើការត្រួតពិនិត្យត្រូវបានកម្មករអូសរទេះ ឡាំ ប៉ា តវ៉ា។លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ថា៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺជាច្រកសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចេញ.ចូលឆ្លងកាត់ដើម្បីអោយមានសន្តិសណ្តាប់ធ្នាប់និងសោភ័ណភាពល្អនិងច្រកអន្តរជាតិស្ទឹងបត់គឺជាច្រកសម្រាប់រថយន្តដឹកទំនិញចេញ.ចូល ក៍ប៉ុន្តែកម្មករអូសរទេះលួចលាក់បង្កប់ទំនិញដឹកនាំចូលពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលធ្វើបាត់បង់ចំណូលរដ្ឋទើបកម្លាំងនគរបាលអន្តោប្រវេសន៍សហការជាមួយមន្ត្រីគយនិងរដ្ឋាករត្រូវបានរឹតបណ្តឹងការត្រួតពិនិត្យរទេះដឹកទំនិញ។លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖រាល់ទំនិញគ្រប់ប្រភេទគឺតម្រូវអោយដឹកចេញ.ចូលតាមច្រកទ្វារអន្តរជាតិស្ទឹងបត់តែកម្មករអូររទេះត្រូវបានលួចលាក់ដឹកតាមរទេះរូបភាពដូចសត្វកណ្តៀរជញ្ជូនស្បៀងធ្វើអោយបាត់បង់ចំណូលរដ្ឋ ទើបមន្ត្រីគយនិងរដ្ឋាករសហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍រឹតបណ្តឹងការត្រួតពិនិត្យរទេះដឹកទំនិញភ្ញៀវនិងរថយន្តដែលចេញ.ចូលដើម្បីទប់ស្កាត់ទំនិញគេចពន្ធពង្រឹងចំណូលពន្ធរដ្ឋ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា