ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
លោកហួតប៊ុនធឿនមេបញ្ជាការរងសិករងស្រុកម៉ាឡៃឃុបឃិតនិងបើដៃឲ្យមេខ្យល់នាំពលរដ្ឋខ្មែរជាង៣រយនាក់លាក់ខ្លួនបំរ៉ុងឆ្លងដែនខុសច្បាប់ទៅដឹកដីនៃប្រទេសថៃ
Sun,05 May 2024 (Time 10:27 AM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 124នាក់)

ខេត្តបន្ទាយមានជ័យ
បានបែកធ្លាយករណីមេបញ្ជាការរងសឹករងស្រុកម៉ាឡៃក លោកហួត ប៊ុនធឿន បានបើកដៃនិងឃុបឃិតជាមួយមេខ្យល់ឲ្យពលរដ្ឋខ្មែរបំរ៉ុងឆ្លងដែនខុសច្បាប់ ខណៈនៅខែមុនពលករបម្រុងឆ្លងដែនខុសច្បាប់៣០០នាក់ ក្នុងដីការ៉ាស់សាំង ចំការស្វាយរបស់ខ្លួន ត្រូវទប់ស្អាត់ មន្ត្រីកាន់កញ្ចប់បទល្មើសខុសច្បាប់ បែរជារកមេខ្យល់មិនឃើញ !



បន្ទាយមានជ័យ៖ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៥ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានឆ្មក់ទប់ស្កាត់ ពលរដ្ឋខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ នៅវេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ផងដែរ។

ក្នុងប្រតិបត្តិការនោះ ដឹកនាំទប់ស្កាត់ ដោយ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ កម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំងយោធាផ្នែកសឹករង ជាលទ្ធផល សមត្ថកិច្ចបានឃាត់មនុស្សប្រុស-ស្រី ចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់ ពលរដ្ឋទាំងនោះត្រូវបានស្ទាក់ឃាត់ក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទន្ទឹមគ្នានោះ ក៏មានវត្តមានលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ និងស្ថាប័នពាក់ព័ន្ធ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋទាំងនោះផងដែរ ។

តែអ្វីដែលមហាជនហួសចិត្តនោះរកមេខ្យល់ និងមន្ត្រីល្មើសច្បាប់ពាក់ព័ន្ធមិនឃើញ ខណៈទីតាំងដែលបានទប់ស្កាត់នោះគឺនៅក្នុងដីការ៉ាស់សាំងចំការស្វាយរបស់ លោកហួត ប៊ុនធឿនមេបញ្ជាការរងសឹករងស្រុកម៉ាឡៃ ហើយជាមន្ត្រីកាន់កញ្ចប់បទល្មើសខុសច្បាប់ផងដែរ យោងតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានក្នុងស្រុក

មិនត្រឹមតែប៉ុណ្ណោះថ្មីៗនេះប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថាលោក ហួត ប៊ុនធឿន កំពុងតែដើរកៀបសង្កត់ប្រជាពលរដ្ឋរកស៊ីបន្តិចបន្តួចខ្វះព្រឹកខ្វះល្ងាច ទិញគោពីប្រទេសថៃឆ្លងកាត់ទឹកដីស្រុកម៉ាឡៃរបស់លោកកាន់កាប់គឺត្រូវបង់មួយក្បាល២០០បាត បើបង់មិនគ្រប់ចំនួន២០០បាតទេ គឺលោកមេបញ្ជាការរង រូបនេះមិនឲ្យឆ្លងដែនមកជាដាច់ខាត ថែមទាំងយកឈ្មោះថ្នាក់ដឹកនាំសឹករងខេត្ត មកគម្រាមកំហែងប្រជាពលរដ្ឋថា ជាបទបញ្ជាប្រមូលសេដ្ឋកិច្ច បទល្មើសជូនឲ្យថ្នាក់លើផងដែរ តើលោក ទាវ ភារម្យ មេបញ្ជាការសឹករងស្រុកម៉ាឡៃកំពុងធ្វើអ្វីបានជាបណ្ដែតបណ្ដោយឲ្យកូនចៅប្រព្រឹត្តបទល្មើសបែបនេះ ឬ ក៏លោកមានចំណែកដែរ ។

សូមបញ្ជាក់ផងដែរថា ទីតាំងស្តុបពលករបម្រុងឆ្លងដែនខុសច្បាប់ចំនួន ៣០០នាក់ ខាងលើដែលជាការ៉ាស់សាំងនិងដីចំការស្វាយរបស់លោក ហួត ប៊ុនធឿន គឺមានចម្ងាយប្រហែល ១០០ ម៉ែត្រប៉ុណ្ណោះពីបន្ទាយយោធា សឹករងស្រុកម៉ាឡៃ មហាជនបានដាក់សំណួរសួរថាហេតុអ្វីរកមេខ្យល់និងមន្ត្រីពាក់ព័ន្ធបទល្មើសមិនឃើញ បានត្រឹមរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮ ។

សូមលោកឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក សិទ្ធិ ឡោះ ស្នងការនគរនគរបាលខេត្ត លោក ជឹម ប៊ុនអាន និងលោក ឈុន មៅ មេបញ្ជាការសឹករងខេត្ត ជួយស្រាវជ្រាវរកមុខមេខ្យល់ និងមន្ត្រីពាក់ព័ន្ធ ជាពិសេសនោះគឺ លោក ហួត ប៊ុនធឿន មន្ត្រីយោធានិងជាមេបញ្ជាការរងសឹករងស្រុកម៉ាឡៃ ដែលកំពុងដើរកៀបសង្កត់ប្រជាពលរដ្ឋនិងយកឈ្មោះថ្នាក់ដឹកនាំយកមកកាងបទល្មើសខុសច្បាប់ផងទាន ។

នៅព្រឹកថ្ងៃទី៥ ឧសភា ២០២៤នេះ សារព័ត៌មាន ទស្សនៈមហាជន មិនអាចរកការបំភ្លឺពីមេបញ្ជាការរងសឹករងស្រុកម៉ាឡៃក ហួត ប៊ុនធឿន និងលោក យីភារម្យ មេបញ្ជាការសឹករងស្រុកម៉ាឡៃបានឡើយ ដោយរកលេខទូរស័ព្ទបានឡើយ

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
99 នាក់
ម្សិលមិញ :
80 នាក់
សប្តាហ៍នេះ :
836 នាក់
ខែនេះ :
4069 នាក់
3 ខែនេះ :
11445 នាក់
សរុប :
351714 នាក់