ការដឹកជញ្ជូនឈើប្រណិត របៀបស្រមោចពាំអង្ករ នៅតែមានជាបន្តបន្ទាប់ ដោយគ្មានសមត្ថកិច្ចទប់ស្កាត់ឡើយ ។ជាក់ស្តែងរឺុម៉កដឹកឈើប្រណិតមួយគ្រឿង ចេញពីស្រុកបាណន់កាត់តាមផ្លូវហៃវ៉េ ឆ្ពោះទៅចតក្នុងរោងម៉ាសុីនរ៉ៃ របស់លោក ដា នៅក្បែរចំការដូង ក្នុងភូមិ១៣មករា ,សង្កាត់ព្រែកព្រះស្តេច ,ក្រុងបាត់ដំបង ។ នាល្ងាចថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៤នេះ ។តាមប្រភពឲ្យដឹងថា រឺម៉កដឹកឈើនេះ គោលបំណងដឹកទៅស្រុកបវេល ប៉ុន្តែ នៅពេលជួបអ្នកសារព័ត៏មាន ក៏បែក្បាលឆ្ពោះទៅរោងម៉ាសុីនរ៉ៃ របស់លោក ដា តែម្តងទៅ។ តាមប្រភពឲ្យដឹងទៀតថា ឈើនេះមានម្ចាស់នៅផ្លូវក្រវ៉ាត់ក្រុងបាត់ដំបង ។ ប៉ុន្តែ ទោះបីយ៉ាងណា ក៏ម្ចាស់រឺុម៉ក ឈ្មោះធី ដែលធ្លាប់ស្គាល់ម្ចាស់ឈើក៏ដោយ ក៏គេមិនបញ្ជាក់ឈ្មោះដែរ ដោយគ្រាន់តែនិយាយថា បើប្រាប់ម្ចាសឈើ រកសុីមេចបានថ្ងៃក្រោយ ។រាល់ខែ រាល់ឆ្នាំមកហើយ តែងតែឃើញរឺុម៉កដឹកឈើ ឆ្លងកាត់ចូលក្រុងបាត់ដំបង ដោយរូបភាពជារ៉ុម៉កសណ្តោងខ្លះតូច ខ្លះធំ មើលទៅហាក់ជារូបភាពតូចតាចទេ ប៉ុន្តែ បើគិតពីការផ្ទុកឈើ រឺុម៉កកែឆ្នៃអាចដឹកឈើបានពី១តោន ទៅ៣តោនដូច្នេះ មើលទៅវាជារូបភាពតូច ប៉ុន្តែ លក្ខណ:ទ្រង់ទ្រាយធំ។សូមសមត្ថកិច្ចពាក់ព័ន្ធ ជួយមានវីធានការទប់ស្កាត់ផង កុំឲ្យឈ្មួញឈើ បានដៃពេក ។ ដើម្បីជួយថែរក្សានូវសម្បត្តិធនធានធម្មជាតិ ព្រៃឈើរបស់យើងឲ្យបានគង់វង្ស ឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់ប្រភេទដើមឈើ ប្រភេទព្រៃឈើផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា