ប្រធាននិងអនុប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេចខេត្តព្រៃវែងនិងបក្សពួកសហការគ្នាប្រព្រឹត្តអំពើពុករលួយមិនញញើតអ្វីទាំងអស់ ដោយធីមថាចាងហ្វាងកាសែត ទស្សនៈមហាជនស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេចខេត្តព្រៃវែង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបី្បជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មន្រ្តីនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត រំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបី្បជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។ចុះផ្សាយថ្ងៃទី១០ សីហា ២០២៤
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា