#ក្រុងប៉ោយប៉ែតចុះផ្សាយថ្ងៃទី១៥ សីហា ២០២៤ផ្លូវ១ខ្សែក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត ចាប់ពីចំណុចក្លោងទ្វារប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែត ឆ្ពោះទៅការាស់សាំង ត្រូវបានរថយន្តដឹកដីខ្នាតធំៗរថយន្តដឹកថ្មខ្សាច់លើសទំងន់ កក្តាខាងលើនេះជាការបំផ្លាញផ្លូវសហគម ដោយរថយន្តដឹកថ្មឬខ្សាច់លើសទំងន់ឆ្លងកាត់ផ្លូវបេតុងខាងលើនេះ ដោយគេចពីជញ្ជីងថ្លឹងកូនដំរីចូលតាមអូរបីជាន់ឆ្លងកាត់ មកផ្លូវខាងលើ មកទំលាក់ថ្មខ្សាច់នៅតាមតេប៉ូនានា។សូមបញ្ជាក់ថា ផ្លូវ១ខ្សែនៅចំណុចខាងលើខូចផ្នែកខាងស្តាំដៃបើកបរលែងកើត ឥឡូវរថយន្តដឹកដីនិងដឹកថ្មខ្សាច់ បានបើករំលោភបំពានចូលខាងស្តាំដៃអ្នកធ្វើដំណើរស្របផ្លូវខាងស្តាំរបស់គេ។សូមអាជ្ញាធរក្នុងមូលដ្ឋានជួយទប់ស្កាត់រថយន្តដឹកដីនិងរថយន្តដឹកថ្មខ្សាច់ បើពំមានកាតទប់ស្តាប់ទេនោះផ្លូវ១ខ្សែខាងលើនោះច្បាស់ជារងនៅការខូចខាតជាពំខាន ហើយលុយដែលស្ថាបនាផ្លូវបេតុងក្នុងមូលដ្ឋានគឺជាថវិការបដិភាគឃុំសង្កាត់ជិត២០មុឺន ដុល្លា សហរដ្ឋអាមេរិក បើក៍សាងស្ថានាហើយគ្មានការថែទាំនិងបើកដៃឲ្យឈ្មួញបំផ្លាញផ្លូវសហគម ហាក់បីដូចយកលុយថវិការបដិភាគឃុំសង្កាត់នោះទៅបាចចោលលើផ្លូវបេតុងចឹង៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា