សំណង់ដ៍រឹងមាំសាងសង់ដោយខុសបច្ចេកទេស ត្រូវបានបិទបណ្តោះអាសន្នឥឡូវបានដំណើកាសាងសង់ឡើងវិញហើយបានដំណើការឡើងវិញហើយ
#ក្រុងប៉ោយប៉ែត
ចុះផ្សាយថ្ងៃទី២២ សីហា ២០២៤
សំណង់រឹងដ៍ធំមួយកន្លែងបានសាងសង់ឡើងវិញហើយ ខណៈកន្លងទៅលោកអភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ រួមមានមន្ទីរសូរិយាដីនិងភូមិបាលខេត្ត អភិបាលរងក្រុងប៉ោយប៉ែត ជំទប់ទី១សង្កាត់ប៉ោយប៉ែត និងមេភូមិបាលិលេយ្យ១ បានចុះត្រួតពិនិត្យសំណង់ខាងលើនោះ នៅចំណុចផ្លូវបេតុងស្តង់តាងួន ដែលស្ថិតនៅក្នុងភូមិបាលិលេយ្យ ១សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងនោះលោក អភិបាលរងខេត្តបន្ទាយមានជ័យ លោកបានឲ្យមន្ត្រីសូរិយោនិងភូមិបាលពិនិត្យឃើញថាសំណង់នោះសាងសង់ដោយខុសបច្ចេកទេស ទី១នៅផ្នែកខាងជើងនិងផ្នែកខាងកើតធ្វើលយចូលចំណីផ្លូវសាធារណៈ ហើយក៍បានធ្វើការកំណត់ហេតុឲ្យបញ្ឈប់សាងសង់ជាបណ្តោះអាសន្ន តែក្រោយពីបានផ្អាកប្រមាណជាកន្លះខែរួចមក សុខៗបែជាសំណង់ខាងលើបានដំណើរការដោយរលូន។ឡើងវិញ ចំណែកមេភូមិ បាលិលេយ្យ ១បានប្រាប់ សារព័ត៌មានទស្សនៈមហាជន តាមសារលេក្រោមថា សំណង់ខាងលើនោះគេឲ្យទៅធ្វើប្លង់ តែការសាងសង់ឡើងវិញនោះរូបគាត់មិនបានដឹងទេ ការចុះត្រួតពិនិត្យកាលពីមុន ជំទប់ទី១សង្កាត់ប៉ោយប៉ោយប៉ែតបានប្រាប់ថា សំណង់ខាងលើនេះបានស្នើសុំធ្វើច្បាប់នៅរាជធានីភ្នំពេញ៕ចំណែកលោក អភិបាលរងខេត្តបន្ទាយមានជ័យ ដែលដឹកនាំមន្ត្រីក្រោមឱវាទមកបិទសំណង់ខាងលើនោះ មិនអាចសុំការទំនាក់ទំនងបានឡើយ ដោយគ្មានលេចទូរស័ព្ទ៕