#ក្រុងប៉ោយប៉ែតចុះផ្សាយថ្ងៃទី៦ សីហា ២០២៤លោក ង៉ោ ម៉េង ជ្រួន អភិបាល រងខេត្តបន្ទាយមានជ័យ កំពុងសាងសង់បន្ទប់ជួលជាង២០បន្ទប់ រំលោភបំពានលើដីចំណីផ្លូវសារណៈធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពនិងបរិស្ថានដ៍ធ្ងន់ធ្ងរ ខណៈរដ្ឋបាលក្រុងប៉ោយប៉ែត កំពុងមានវិធានឲ្យពលរដ្ឋកាត់សំយ៉ាបដែលរំលោភលើដីចំណីផ្លូវសារណៈ ប៉ុន្តែលោក ង៉ោ ម៉េងជ្រួន អភិបាល រងខេត្តបន្ទាយមានជ័យ បែជាគឃ្លើននិងរដ្ឋបាលក្រុងប៉ោយប៉ែតទៅវិញ។ខណៈរដ្ឋបាលក្រុងប៉ោយប៉ែត កំពុងមានវិធានកាត់សំយ៉ាប លោក ង៉ោ ម៉េងជ្រួន អាងខ្លួនជាអ្នកមានអំណាចនិងបុណ្យសកិ្តមិនអនុវត្តន៍ដូចពលរដ្ឋដែលគេអនុវត្តន៍ច្បាប់ស្តីពីការកាត់សំយ៉ាប។ធ្វើជាអ្នកដឹកនាំក្នុងខេត្តធំប៉ុណ្ណាប៉ុន្នីគួធ្វើគំរូល្អមុនគេដើម្បីឲ្យពលរដ្ឋធ្វើតាម។សូមលោកអ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ ជួយណែនាំដល់លោក ង៉ោ ម៉េងជ្រួនផងទាន? សូមរលឹកថាតូបដែលលោក ង៉ោ ម៉េងជ្រួន សាងសង់នោះនៅលើដីចំណីរបស់រដ្ឋ ជាដីចំការស្វាយរបស់គាត់ ចំណុចផ្លូវបេតុង សូ អារ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។នៅក្រុងប៉ោយប៉ែត អ្នកសាងសង់ផ្ទះតូបសំយ៉ាបរំលោភលើចំណីផ្លូវរបស់រដ្ឋ ភាគច្រើនផ្តើមចេញពីអ្នកមានអំណាចបុណ្យស័កមួយចំនួនធំ។សូមស្តាប់ការបកស្រាយពីលោក ង៉ោ ម៉េងជ្រួន អភិបាល រងខេត្តបន្ទាយមានជ័យ តាមការគួ រូបភាពនិងអត្ថបទ ដោយធីម ថា ចាងហ្វាងការសែតទស្សនៈមហាជន៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា