ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនចំនួន៩នាក់និងរឹបអូសគ្រឿងញៀនជិត២រយកញ្ចប់តូច
Tue,24 September 2024 (Time 11:41 AM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 96នាក់)

កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់និងរឹបអូសគ្រឿងញៀនចំនួន១៣៨ថង់តូច

បន្ទាយមានជ័យ៖កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនចំនួន៩នាក់និងរឹបអូសគ្រឿងញៀនចំនួន១៣៨ថង់តូចត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។

លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលផ្នែកគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា៖ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនគឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដែលដឹកនាំលោកផ្ទាល់បានបង្ក្រាប៣គោលដៅឡែកគ្នាឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់និងរឹបអូសគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន១៣៨ថង់តូច និងគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន៥៨គ្រាប់និងសម្ភារៈប្រើប្រាស់មួយចំនួនដែលបង្ក្រាបរយៈពេល២ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី២០ដល់២១ ខែកញ្ញា ឆ្នាំ២០២៤ក្នុងភូមិសាស្គ្រចំនួន៣សង្កាត់មានសង្កាត់អូរជ្រៅនិងសង្កាត់ផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ជាការណែនាំនិងដាក់វិធានការ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃជាប់គ្នាក្នុងភូមិសាស្គ្រសង្កាត់ចំនួន៣នៅក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនចំនួន១៣៨ថង់តូចនិងសម្ភារៈត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
82 នាក់
ម្សិលមិញ :
86 នាក់
សប្តាហ៍នេះ :
730 នាក់
ខែនេះ :
3754 នាក់
3 ខែនេះ :
11783 នាក់
សរុប :
363074 នាក់