លោក មឿ ណារុង នាយនគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងនិងមេគយឈ្មោះ គត់ ណៃ សហការគ្នាបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធនិងទំនិញជាច្រើនប្រភេទគេចពន្ធបង់ពន្ធមិនគ្រប់ចូលទាំងយប់ទាំងថ្ងៃដោយរលូន02/09/ 2024លោក មឿ ណារុង នាយនគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹក ជាអ្នកបេីកដៃ ឲ្យក្រុមឈ្មួញនាំជីគេចពន្ធនិងទំនិញផ្សេងជាច្រើនប្រភេទគេចពន្ធបង់ ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។មន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួលបានឲ្យដឹងថា លោក មឿ ណារុង នាយនគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងបាននឹងកំពុងបណ្ដែតបណ្ដោយឃុបឃិតឲ្យមន្ត្រី ក្រោមឱវាទប្រព្រឹត្តទង្វើផ្ដេសផ្ដាស ប្រថាប់ត្រា យកលុយអ្នកធ្វេីដំណើរ ឆ្លងដែនពីខ្មែរចូលទៅស្រុកថៃ និង ពីថៃចូលមកខែ្មរ។ ជាមួយគ្នាដែរក្រុមដែលរកស៊ីដឹកទំនិញឆ្លង ដែន ពីប្រទេសថៃចូលកម្ពុជាបានឲ្យដឹងថា អំពើពុក រលួយរបស់លោក មឿ ណារុង នាយនគរបាលការពារព្រំដែនច្រកតំបន់អូររំដួលស្រុកភ្នំព្រឹក កំពុងជិះសេះ លែងដៃ ដោយមិនខ្លាចញញើតនឹងថ្នាក់ដឹកនាំខេត្ត ឬក្រសួងមហាផ្ទៃនោះទេ។ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រៅពីជីគេចពន្ធនិងបង់ពន្ធមិនគ្រប់និងទំនិញផ្សេងៗគេច ពន្ធឬបង់ពន្ធមិនគ្រប់ ក៏នៅមានបញ្ហាជនអន្តោប្រវេសន៍មួយចំណែកផងដែរ។ ប្រភពបានបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីអ្វីទាំងអស់។ ពោលគឺសមត្ថកិច្ច បើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកដឹកជីហ្នឹងនិងទំនិញផ្សេងៗទាំងនោះចូលដោយសេរី។ ប្រជាពលរដ្ឋនិយាយថា គេអាចមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយសេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ ទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក មឿ ណារុង។ប្រភពរាយការណ៍ថា មន្ត្រីនគរបាលដែលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។ ឈ្មួញមិនអាចគេចឬលួចឆ្លងដែន ដោយមិនប្រាប់មន្ត្រីនគរបាល ការពាព្រំដែនតំបន់អូររំដួល បាននោះឡើយ អ្នកអាចគេចបានម្ដងពីកណ្តាប់ដៃ មន្ត្រីនគរបាលក្រុមលោក មឿ ណារុង ប៉ុន្តែមិនអាចគេចបានមួយជីវិតនោះឡើយ។ ពួកថៅកែទំនិញទាំងឡាយចាំបាច់ទាក់ទងជាមួយលោកមេប៉ុស្តិ៍ មុនរួចជាស្រេចទៅហើយ ជាពិសេសទំនិញអត់ពន្ធសុទ្ធតែត្រូវទាក់ទងជាមួយមេប៉ូលិសជាមុន រីឯអ្នករងគ្រោះជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួលដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុក។អ្វីដែលជាបញ្ហាប្រឈមកំពុងកើតឡើងនោះ គឺគេតែង តែសង្កេតឃើញបណ្ដាជនជាតិថៃ ចេញ ចូល ឆ្លងកាត់ច្រកព្រំដែនថៃដោយសេរី រីឯសមត្ថកិច្ចខាង លោក មឿ ណារុង មេវិរះនគរបាលការពារព្រំដែនតំបន់អូររំដួល មិនមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់នោះឡើយ។ រីឯក្រុមមន្ត្រីនគរបាលការពារព្រំដែនតំបន់អូររំដួល ប្រចាំការនៅច្រកព្រំដែនអង្គុយស្ងៀមឈឹង បណ្ដែតបណ្ដោយឲ្យជន ជាតិថៃ ឆ្លងដែនតាមអំពើចិត្ត មានន័យថា ពួកគេមិនរវល់ចំពោះ បញ្ហាជនអន្តោប្រវេសន៍ឆ្លងដែននោះទេ ពោលគឺឲ្យតែហុចលុយចប់បញ្ហា ចុះផ្សាយថ្ងៃទី២ កញ្ញា ២០២៤៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា