ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ឃាត់ខ្លួនជនជាតិចិនម្នាក់ករណីបាញ់រះទៅលើជនរងគ្រោញ៣នាក់បណ្តាលឲ្យរងរបួសធ្ងន់នៅខេត្តព្រះសីហនុ
Wed,04 September 2024 (Time 10:21 AM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 79នាក់)

ចាប់បានហើយ! ជនដៃដល់ជាជនតិចិន ដែលបា.ញ់រះ នៅក្រុងព្រះសីហនុ បណ្ដាលឱ្យជនរងគ្រោះ៣នាក់រងរ.បួ.ស

(ព្រះសីហនុ) ៖ ជនជាតិចិន ដែលជាជនដៃដល់ម្នាក់ ដែលបានផ្ទុះអាវុធ បាញ់រះជាច្រើនគ្រាប់ បណ្ដាលឱ្យជនរងគ្រោះ៣នាក់ (ជនជាតិចិន ២នាក់ និងខ្មែរម្នាក់) រងរបួស និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ដែលប្រព្រឹត្តកាលពី វេលាម៉ោង២២ និង ១០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខសណ្ឋាគារ សមុទ្រខៀវ ស្ថិតក្នុង សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនោះ ពេលនេះត្រូវបានសមត្ថកិច្ច ស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

សូមជម្រាបថា បន្ទាប់ពីទទួលបានព័ត៌មានករណីនេះភ្លាម ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះទៅដល់ទីតាំងកន្លែងកើតហេតុភ្លាម ដោយជនសង្ស័យបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

បន្ទាប់មក កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់វេលាម៉ោង ២ និង០០នាទីយប់ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ខាងលើ ភេទប្រុស ជនជាតិចិន ព្រមទាំងដកហូតបានអាវុធខ្លីចំនួន១ដើម និងបានយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសួរនាំតាមនីតិវិធី។

ជនសង្ស័យមានឈ្មោះ ZHANG TAO ភេទប្រុស ជនជាតិចិន អាយុ៤៣ឆ្នាំ មុខរបរ បោះដុំគ្រឿងអគ្គិសនីពីចិន មានទីលំនៅ ខណ្ឌពោធិ៍ចិនតុង រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបានរួមមាន៖
-អាវុធខ្លី ចំនួន១ដើម បង់ចំនួន១ មាន៨គ្រាប់ (ប្រភេទ380) និងប្រដាប់ខ្ទប់សម្លេងចំនួន១
រថយន្ដ ចំនួន១គ្រឿង ម៉ាក LAND CRUISER ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 2C-9898 ។
បន្ទាប់ពីសួរនាំបឋម ពីឈ្មោះ JIANG KUNZHENG ភេទប្រុស ជនជាតិចិន បានឱ្យដឹងថា ករណីនេះ កើតឡើងដោយសារភាគីទាំង២ ឈ្លោះប្រកែកពាក្យសម្តីគ្នា និងស្រវឹងស្រា បង្កជាជម្លោះហិង្សា រហូតដល់ ផ្ទុះអាវុធកើតឡើង។

ចំពោះករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសាកសួរនៅស្នងការនគរបាលខេត្តព្រះសីហនុ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
83 នាក់
ម្សិលមិញ :
86 នាក់
សប្តាហ៍នេះ :
731 នាក់
ខែនេះ :
3755 នាក់
3 ខែនេះ :
11784 នាក់
សរុប :
363075 នាក់