ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ព័ត៌មានថ្មីបំផុត
ព័ត៌មានសង្គម
Mon,09 September 2024 (Time 06:45 AM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 73នាក់)

ព័ត៌មានស្ដីពីការចុះឈ្មោះធ្វើជាអ្នកផ្សព្វផ្សាយព័ត៌មាន ដើម្បីទទួលបានវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំឡើងដោយ សស.យស. និង ប.យ.ព. !

កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ រួមជាមួយសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព (សស.យស)
និងក្រុមការងារ បណ្តាញយុវជនក្នុងវិស័យព័ត៌មាន (ប.យ.ព.) បានសហការជាមួយ លើការបណ្តុះបណ្តាលណែនាំបែបបទអំពីឯកសារ នៃការស្នើសុំចុះឈ្មោះធ្វើជាអ្នកផ្សព្វផ្សាយព័ត៌មាន ដើម្បីទទួលបានវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំឡើងដោយ សស.យស. និង ប.យ.ព.

ជាកិច្ចស្វាគមន៍ លោកបណ្ឌិត គឹម សារឿន ប្រធានសាខាខេត្តកំពង់ធំ បានលើកឡើងក្នុងពិធីបូកសរុបសកម្មភាពការងារកន្លងមក នឹងលើកទិសដៅសម្រាប់ឆ្នាំបន្ត ដោយគោរពតាមការតែងតាំងរបស់ ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្កី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សស.យស ។
លោកបានធ្វើបទបង្ហាញ អំពីសកម្មភាពការងារ រយៈពេល ០៤ខែ កន្លងមក របស់ ស.ស.យ.ស. សាខាខេត្តកំពង់ធំ។ ក្នុងនាមរូបលោកជាថ្នាក់ដឹកនាំ រួមនឹងសមាជិក សមាជិកាសាខាខេត្តកំពង់ធំ បាបខិតខំប្រឹងប្រែងរបស់ខ្លួនយ៉ាមោះមុត និងជំនះឧបសគ្គទាំងឡាយដើម្បីពង្រឹង និងពង្រីកតាមការចាត់តាំង របស់ខ្លួន ក៏ដូចជាការខិតខំបំពេញការងារ ដើម្បីជួយយុវជននៅក្នុងខេត្តរបស់ខ្លួន ឲ្យទទួលបាននូវឱកាសផ្សេងៗ រួមទាំងឱកាស បន្តការសិក្សា តាមរយៈ គម្រោងក្រុមហ៊ុន ឬ អង្គការដៃគូរ និងឱកាសចូលរួមនៅក្នុងកិច្ចការសង្គម ព្រមទាំងមនុស្សធម៌ផ្សេងៗ ។ ក្នុងកិច្ចប្រជុំបូក សរុបការងារ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ ២០២៥ របស់ សស.យស សាខាខេត្តខេត្តកំពង់ធំ ។

លោកបានបន្តថា ចំពោះសមិទ្ធផលទាំងឡាយរបស់ សស.យស សាខាខេត្តកំពង់ធំ ដែលបានអនុវត្តនាពេលកន្លងមក ក្រោមការដឹកនាំរបស់លោកផ្ទាល់ ក្នុងការ អប់រំ បណ្តុះបណ្តាវិជ្ជាជីវៈជូនយុវជន ជាពិសេសគឺគំនិតផ្តួចផ្តើម ក្នុងការរៀបចំឲ្យមានទីស្នាក់ការរបស់ខ្លួន សម្រាប់ទំនាក់ទំនងការងារ។
អំពីការងារមនុស្សធម៌សាខាខេត្តកំពង់ធំយើង បានរួមជាមួយឯកឧត្តមប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពនាំយកទៀនព្រះវស្សា និងបច្ច័យមួយចំនួនទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន២វត្ត និងនាំអំណោយអង្ករគ្រឿងឧបភោគបរិភោគបច្ច័យមួយចំនួនយកទៅជូនចាស់ជរា ជនទុរគត អត់ទីពឹងចំនួន ៥ គ្រួសារ ។ ក្នុងនោះដែរយើងបាននាំយកសំលៀកបំពាក់របាំប្រពៃណីខ្មែរ ជូនដល់ការិយាល័យអប់រំយុវជន ខេត្តកំពង់ធំចំនួន ១០កំប្លេ រួមនឹងការចែកថ្នាំព្យាបាលភ្នែក ដល់មនុស្សចាស់ជាច្រើននាក់ផងដែរ
បើទោះបីជារូបលោក មិនអាចនឹងសម្រេច នូវក្តីសង្ឃឹម និងតម្រូវការរបស់យុវជនយើងគ្រប់ចំណុចយ៉ាងណាក៏ដោយ យើងត្រូវតែប្រមូល ផ្តុំដោយមិនប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ផ្សេងៗអ្វីឡើយ ។ សមាគម សស.យស សាខាខេត្តកំពង់ធំ នឹងខិតខំ គោរពតាមលក្ខន្តិក:របស់សមាគម ឲ្យអស់លទ្ធភាពរួបរួមទៅជាមហាគ្រួសារធំមួយនៅទូទាំងប្រទេស ដើម្បីចូលរួមចំណែកតាមលទ្ធ ភាពរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ និងផ្តល់ឱកាសឲ្យយុវជនយើង បានរីកចម្រើន និងមានភាពរឹងមាំ សាកសមជាកម្លាំងបន្តវេនរបស់ប្រទេសជាតិ។ ក្នុងនាមជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សស.យស សាខាខេត្តកំពង់ធំទាំងអស់ សូមសន្យាថា ត្រូវធ្វើជាគំរូដល់យុវជន ជំនាន់ក្រោយ ត្រូវទទួលស្គាល់កាតព្វកិច្ចរបស់យើងទាំងអស់គ្នា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

បន្ទាប់ពីលោកបណ្ឌិត គឹម សារឿនបូកសរុបរបាយការណ៍បញ្ចប់ ក្រុមការងារ បណ្តាញយុវជនក្នុងវិស័យព័ត៌មាន (ប.យ.ព.) បាន លើកឡើងអំពីការបណ្តុះបណ្តាលណែនាំបែបបទអំពីឯកសារ នៃការស្នើសុំចុះឈ្មោះធ្វើជាអ្នកផ្សព្វផ្សាយព័ត៌មាន ដើម្បីទទួលបានវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំឡើងដោយ សស.យស. និង ប.យ.ព. ដែល៖
១. ជំរុញឱ្យអ្នកផ្សព្វផ្សាយព័ត៌មានយល់ដឹងពីគុណតម្លៃចូលជាប.យ.ព.
២. ផ្តល់ឱកាសចូលសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈអ្នកសារព័ត៌មាន
៣. ធានាឲ្យ ប.យ.ព. ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ
៤. អភិវឌ្ឍន៍សមត្ថភាពជំនាញឲ្យកាន់តែលេធ្លោទៅមុខជានិច្ច
៥. ផ្តល់នូវសេចក្តីណែនាំពី ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន
៦. ធានាឲ្យមានវគ្គបណ្តុះបណ្តាលដ៏មានប្រសិទ្ធភាពបំផុត
៧. អភិវឌ្ឍន៍យុវជនឲ្យមានបុគ្គលិកលក្ខណៈពេញលេញ
៨. សម្របសម្រួលឲ្យមានកិច្ចសហប្រតិបត្តិការល្អ នៅក្នុងក្រសួងព័ត៌មាន ឬស្ថាប័នដែលពាក់ព័ន្ធ។

ក្នុងឱកាសនោះដែរ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយ និងតម្រែតម្រង់ទិសដល់បងប្អូនប្រជាពលរដ្ឋ និងយុវជន ដែលមានបំណងកម្មសិក្សាការងារនៅក្រៅប្រទេស យ៉ាងផុសផុល៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
91 នាក់
ម្សិលមិញ :
86 នាក់
សប្តាហ៍នេះ :
739 នាក់
ខែនេះ :
3763 នាក់
3 ខែនេះ :
11792 នាក់
សរុប :
363083 នាក់