ជនសង្ស័យម្នាក់ដែលលាក់ទុក កាន់កាប់និងប្រើប្រាស់អាវុធAKនិងអាវុធកែច្នៃ ដោយខុសច្បាប់ កម្លាំងនគរបាល ឃាត់ខ្លួនខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ដែលលាក់ទុក កាន់កាប់និងប្រើប្រាស់អាវុធAKនិងអាវុធកែច្នៃ ដោយខុសច្បាប់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួន ខណៈដែលប្រជាពលរដ្ឋល្អរាយការណ៍ជូនសមត្ថកិច្ច។ ឃាត់ខ្លួនជនសង្ស័យកាន់កាប់អាវុធខុសច្បាប់កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចជើងភ្នំម្រេចស្ថិតនៅភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកឱរ៉ាល់បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ ថាមានការរក្សាទុកនិងប្រើប្រាស់អាវុធដោយខុសច្បាប់ នៅផ្ទះចាំចំការមួយកន្លែងរបស់ឈ្មោះ ផែ ផល ហៅ ស្វិត ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅចំណុចជើងភ្នំម្រេចស្ថិតនៅភូមិ អូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាសាល សហការជាមួយកម្លាំងប្រជាការពារនិងលោកមេភូមិ ក៏ចុះទៅដល់កន្លែងទីតាំងធ្វើការស្រាវជ្រាវត្រួតពិនិត្យបានឃើញអាវុធចំនួន០២ ដើម ទី១-អាវុធ AK ស្វាយបត់ ០១ ដើមលេខ៧៧៦៧ ទី២-អាវុធកែឆ្នៃ ០១ ដើម ទី៣-បង់ចំនួន ០១ និងទី៤-គ្រាប់អាវុធ AK ចំនួន ០៤ គ្រាប់ផងដែរ។ ក្រោយពីធ្វើការត្រួតពិនិត្យឃើញនគរបាលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផែ ផល ហៅ ស្វិត អាយុ៥៦ឆ្នាំ មកអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីធ្វើការសាកសួរក្រោយពីធ្វើការសួរនាំ ជនសង្ស័យខាងលើបានឆ្លើយសារភាពថាអាវុធAK នោះខ្លួនបានមកពីឈ្មោះសាលួត នៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ជនសង្ស័យរួមជាមួយវត្ថុតាង អាវុធAKនិងអាវុធកែច្នៃ ត្រូវបាននគរបាលស្រុកឱរ៉ាល់សួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា