បែកធ្លាយប៉ូលិសខេត្តព្រះសីហនុប្រមានប៉ូលិសនាយកដ្ឋានវិទ្យាសាស្ត្រកច្ចេកវិទ្យា ចុះបង្កាបល្បែងឆបោកកច្ចេកវិទ្យាត្រូវសហការគ្នាកុំលាក់បាំង
នគរបាលខេត្តចាប់ ប៉ូលីសក្រសួង ?
មន្ត្រីនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រមាណ ១០នាក់ ដែលបានចុះទៅធ្វើការងារជំនាញ(កាស៉ីណូ) ជាមួយ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៥ ត្រូវបាននគរបាលខេត្តព្រះសីហនុ ចុះទៅនាំខ្លួនអោយមកធ្វេីកិច្ចសន្យានៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ប្រភពបានអោយដឹងថា នគរបាលខេត្តព្រះសីហនុ បានព្រមាន នគរបាលនាយកដ្ឋានប្រឆាំងបទល្មេីសល្បែងពាណិជ្ជកម្ម អោយបញ្ឈប់សកម្មភាពជាបន្ទាន់ បេីគ្មានការអនុញ្ញាតិពីស្នងការខេត្ត ឬ មិនបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ ប្រភពបានអោយដឹងថា មូលហេតុដែល នគរបាលនាយកដ្ឋានជំនាញមិនសហការព្រោះ មានព័ត៌មានថា ទីតាំងល្មេីសច្បាប់ក្នុងខេត្តព្រះសីហនុភាគច្រេីនជាឆ្នាំងបាយរបស់បងថ្លៃស្នងការខេត្ត ។
ខាងក្រោមនេះជាកិច្ចសន្យារបស់លោកឧត្ដមសេនីយ៍ទោ ពៅ កល្យាណ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ។