ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ ! នៅយប់ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ ទាហានកងពលលេខ ៥១ និង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន ៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុច ប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង ។ មន្រ្តីនគរបាលដែលត្រូវឃាត់ខ្លួនរួមមាន ៖ ១-លោកវរសេនីយ៍ត្រី សុខ សំអុល ហៅតុង តួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ២- លោកវរៈសេនីយ៍ត្រី ព្រឹម ដែន ភេទតួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ៣- លោកវរៈសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទី មេប៉ូស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង វរៈសេនាតូច ៨៩១ ។ ៤- លោកពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។៥- លោកពលបាលត្រី កាក់ សេងទ្រី តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។ ៦- លោកអនុសេនីយ៍ទោ ភុំ ចំរើន តួនាទីមន្ត្រី វរៈសេនាតូច ៨៩១ ។ ៧- ឈ្មោះ ងុិក មិថុនា តួនាទី ចុងភៅ (មិនពាក់ព័ន្ធ ) ។ បន្ទាប់ពីឃាត់ខ្លួនរួចហើយ មន្ត្រីនគរបាលទាំងនោះត្រូវបានប្រគល់ជូនទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដេីម្បីចាត់ការបន្ត ។ មន្ត្រីពាក់ព័ន្ធបទល្មើសមានចំនួន ៦នាក់ ដោយឡែកចុងភៅគ្មានការពាក់ព័ន្ធទេ ។ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ប៉ុស្តិ៍អូរល្ហុងខាងលើនេះ សុីមេប៉ុស្តិ៍ណាស់កាលពីសម័យខូវីដក៍មានករណីដូចខាងលើនេះដែរត្រូវបានដកពីមេប៉ុស្តិ៍ ឥឡូវគ្រានេះក៍ត្រូវបានដកមេប៉ុស្តិ៍បញ្ជូនទៅសាសាដំបូងខេត្តបន្ទាយមានជ័យ សារុបមកវិញប៉ុស្តិ៍អូរល្ហុងខាងលើនេះមានមេប៉ុស្តិ៍៣នាក់ហើយដែលព្រព្រិតបទល្មើសនៃក្រសួងមហាផ្ទៃត្រូវដកចេញ ចុងក្រោយមេប៉ុស្តិ៍នេះត្រូវចាត់ការទៅតាមផ្លូវច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា