ថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
អង្គភាពប្រឆាំងអំពើពុករលួយគួណាចុះស្រាវជ្រាវអំពើពុករលួយនិងកៀបយកលុយពីអ្នកដឹកស្រូវទៅលក់នៅប្រទេសវៀត
Thu,13 November 2025 (Time 08:25 AM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 28នាក់)

ក្រសួងមហាផ្ទៃ និង អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវបោសសំអាត នាយប៉ុស្តិ៍នគរបាលព្រំដែនកោះរកា ប្រើមន្រ្តីក្រោមឪវាទគាបឈ្មួញដឹកជញ្ជូនអង្ករទៅលក់នៅវៀតណាម ឲ្យចូលបង់លុយ តាមការកំណត់!

12/11 /2025

ព្រៃវែង ៖ ប្រភពពីឈ្មួញបាន អះអាងថា មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា
ស្រុកពាមជរ ខេត្តព្រៃវែង បានកំណត់យកលុយពីក្រុម រថយន្តយីឌុប ដឹកអង្ករ ទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនមួយនេះ ក្នុង១ជើងៗ ចំនួន៤០០.០០០៛ សែសិបម៉ឺនរៀល ជាកំណត់។
ជាថ្នូរ នឹងអនុញ្ញាតឱ្យ”រថយន្តយីឌុប”ទាំងនោះបង្ហូរអង្ករ ចូលក្នុងទូកវៀតណាម ឬលើកដាក់លើរថយន្តវៀតណាម រួចដឹកឆ្លងដែនចេញទៅប្រទេសវៀតណាម រាល់ពេលព្រឹកព្រលឹម ជិតភ្លឺរាប់ខែមកហើយ។

មួយរយៈចុងក្រោយដេីម ខែវិច្ឆិកា រហូតដល់បច្ចុប្បន្ននាយប៉ុស្តិ៍នគរបាលច្រកព្រំដែនកោះរកា និងស្ថាប័នពាក់ព័ន្ធកំពុងត្រូវប៉ាន់ប្រមូលលុយយ៉ាងសុខស្រួល
ធ្វេីមានបាន មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រភពច្បាស់ការណ៍ បានប្រាប់ឲ្យដឹងថា ក្នុង១ថ្ងៃៗមាន រថយន្តយីឌុប ជិត២០គ្រឿង បានដឹកជញ្ជូនអង្ករ ចេញពីកម្ពុជា ឆ្លងដែនចូលទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ។

ក្នុងនោះ ខ្លះបើកចូលបេន រួចលក់ឱ្យឈ្មួញវៀតណាម ដោយបង្ហូរចូលទូក ដើម្បីដឹកចេញទៅកាន់ប្រទេសវៀតណាម.!។
ខ្លះបើកចូល បេន និងលើកដាក់លើរថយន្តវៀតណាម រួចទើបដឹកជញ្ជូន ទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនមួយនេះជាហូរហែ. .ហើយសកម្មភាពនេះមានរយៈពេលជាង២ខែ មកហើយ។

ប្រភពដដែលបន្តថា សម្រាប់ការនាំចេញអង្ករ ទៅក្រៅប្រទេសជារឿងល្អទេ ដើម្បីលើកស្ទួយតម្លៃស្រូវក្នុងស្រុក។

ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តខ្លាំងបំផុតនោះ គឺលោក កែវ ជា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា បែរជាឆ្លៀតឱកាសកំណត់យកលុយពីរថយន្តដឹកអង្ករ ទាំងផ្លូវទឹកនិងផ្លូវគោក។
ដោយក្នុង១ជើងៗចំនួន១០០ដុល្លារជាកំហិត! ដោយផ្អែកថា លុយទាំងនេះពុំមែនយកមកចាយតែម្នាក់ឯងទេ។
ពោលគឺ មួយចំណែកយកមកទូទាត់បង់ឱ្យការិយាល័យគយ និងសមត្ថកិច្ចពាក់ព័ន្ធនៃច្រកទ្វារព្រំដែន.!។

ប្រភពបញ្ជាក់ថា រាល់ការកំណត់យកលុយពីរថយន្តដឹកអង្ករទាំងនោះ គឺលោក កែវ ជា មិនយកផ្ទាល់ខ្លួនឯងឡើយ!។
ជាក់ស្ដែងលោក កែវ ជា ផ្ដល់អត្ថិភាពឱ្យកូនប្រុសរបស់ខ្លួន ដែលមានតួនាទីជានាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ធ្វើព្យុះធ្វើភ្លៀងក្ដោបសេដ្ឋកិច្ចយ៉ាងពេញបន្ទុក! ដោយរាប់ក្បាលឡានយកលុយ មុនបង្ហូរចូលទូកវៀតណាម និងមុនផ្ទេរលើកដាក់លើ រថយន្តវៀតណាម។

ប្រភពបញ្ជាក់ទៀតថា កូនប្រុសរបស់លោក កែវ ជា មិនត្រឹមតែកំណត់យកលុយពី រថយន្តយីឌុប ដឹកអង្ករប៉ុណ្ណោះទេ។
ដោយថែមទាំង កំណត់យកលុយពីរថយន្តដឹកគ្រាប់ឈូក ក្នុង១ជើងៗចំនួន១០០ដុល្លារទៀតផង។
ខណៈក្នុង១ថ្ងៃៗ មានរថយន្តដឹកគ្រាប់ឈូក ចន្លោះពី៥ទៅ៧គ្រឿង ដែលតែងតែ ដឹកចេញទៅវៀតណាម ជាប្រចាំ។

អាជីវករក៍ដូចជាពួកឈ្មួញរកសុីដឹកជញ្ជួនអង្ករ អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដាក់មន្ត្រីជំនាញចុះត្រួតពិនិត្យភាព មិនប្រក្រតីរបស់
លោក នាយប៉ុស្តិ៍ច្រកព្រំដែនកោះរកានេះផង។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
104 នាក់
ម្សិលមិញ :
155 នាក់
សប្តាហ៍នេះ :
1527 នាក់
ខែនេះ :
7543 នាក់
3 ខែនេះ :
18296 នាក់
សរុប :
425770 នាក់