ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
អាវុធហត្ថឃាត់ខ្លួនស្រ្តីម្នាក់បញ្ជូនខ្លួនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង
Sat,25 January 2025 (Time 05:53 AM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 68នាក់)

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១៨:៣០នាទីល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តចំនួន០៤នាក់ មធ្យោបាយរថយន្ត០១គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ទោ លឹម ហាក់ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សរុបកម្លាំងចំនួន០៨នាក់ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន០១នាក់ ឈ្មោះ ចាន់ ផល្លីន ភេទស្រី អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ(អាជីវករលក់ដូរ) អាស័យដ្ឋានស្នាក់នៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៣៣/០២១ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ចេញដោយ ឯកឧត្តម គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានពាក់ព័ន្ធក្នុងករណី"ឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ" ប្រព្រឹត្តកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
*សម្ភារៈវត្ថុតាងដកហូតរួមមាន :
១/.ទូរសព្ទដៃចំនួន០១គ្រឿង ម៉ាក iPhone 16 Pro Max។
២/.ទូរសព្ទដៃចំនួន០១គ្រឿង ម៉ាក Samsung ពណ៌ខ្មៅលាយទឹកប្រាក់។
៣/.ទូរសព្ទដៃចំនួន០១គ្រឿង ម៉ាក Vivo ពណ៌ខ្មៅ។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅលោកចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
137 នាក់
ម្សិលមិញ :
54 នាក់
សប្តាហ៍នេះ :
1136 នាក់
ខែនេះ :
4253 នាក់
3 ខែនេះ :
12874 នាក់
សរុប :
378261 នាក់