ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
នគរបាលចាប់ខ្លួនជនសង្ស័យជាបជនរទេសនិងខ្មែរចំនួន១២នាក់ករណីដែលធ្វើទារន្ឋកម្មទៅលើនារីៗយ៉ាងសាហាវព្រៃផ្សឌ
Fri,31 January 2025 (Time 04:13 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 89នាក់)

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និង ១២នាក់ត្រូវចាប់ឃាត់ខ្លួន ករណីធ្វើទារុណ្ឌកម្មជនជាតិចិន រត់ចេញពីក្នុងកាស៊ីណូអេអាយកាំង ក្រុងបាវិត

@ស្វាយរៀង៖ អាជ្ញាធរបានប្រតិបត្តិការរំដោះមនុស្សចំនួន១៤នាក់ និង១២នាក់ទៀតត្រូវចាប់ខ្លួន ក្រោយមានការចែករំលែកវីដេអូឃ្លីបមួយលើបណ្តាញព័ត៌មានសង្គម បង្ហាញពីសកម្មភាពមនុស្សមួយក្រុមស្លៀកឈុតពណ៌ខ្មៅវាយទៅលើជនជាតិបរទេសយ៉ាងកម្រោល បន្ទាប់ពីព្យាយាមរត់ចេញពីទីតាំងអគារមួយស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០យប់ បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Pen Mam បានបង្ហោះថា៖ ចិនធ្វើការអនឡាញនៅបាវិតខេត្តស្វាយរៀងលួចរត់ត្រូវបាន ក្រុមកាងដេញចាប់វ៉ៃគ្នាដូចសត្វធាតុ។ មិនថាជនជាតិអ្វីទេលោកអើយការងារតាមអនឡាញ ឆបោក ចាប់ជម្រិត កំពុងប្រមូលលុយនៅក្រុងបាវិតខេត្តស្វាយរៀង។
ក្រោយទទួលបានព័ត៌មាននេះ លោក លឹម សៀងហេង អភិបាលក្រុងបាវិត សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់ក្រុមហ៊ុនកាស៊ីណូ អេអាយកាំង ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យជុំវិញទីតាំងកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីធ្វើការស្រាវជ្រាវ និងពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបានរំដោះជនរងគ្រោះជាជនជាតិវៀតណាមចំនួន ១៤នាក់ (របួសធ្ងន់៦នាក់ សម្រាលព្យាបាលនៅមន្ទីរបង្អែកជីភូ និងរបួសស្រាល៨នាក់ យកមកអធិការដ្ឋាននគរបាលក្រុងបាវិត) និងជនសង្ស័យចំនួន១២នាក់ (ខ្មែរ៨នាក់ និងចិន៤នាក់) យកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យទាំង១២នាក់មាន៖
១.ឈ្មោះ ហ្គួ សុង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមេសន្តិសុខ ជនជាតិចិន
២.ឈ្មោះ លីវ វ៉ី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរសន្តិសុខ ជនជាតិចិន
៣.ឈ្មោះ ចូ ហុងពីង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរអ្នកគ្រប់គ្រង
៤.ឈ្មោះ មីវ យៀនសិ ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរសន្តិសុខ ជនជាតិចិន
៥.ឈ្មោះ ទេព មានុន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
៦.ឈ្មោះ ឆុន ពិសិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
៧.ឈ្មោះ ឡេង សុផាត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
៨.ឈ្មោះ ប៉ែន សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
៩.ឈ្មោះ សកា វែន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
១០.ឈ្មោះ ខែម ខួច ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
១១.ឈ្មោះ ប៉ោ ភារម្យ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
១២.ឈ្មោះ ឃាន ប៉ាទី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរប្រធានក្រុមសន្តិសុខ ជនជាតិខ្មែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
138 នាក់
សប្តាហ៍នេះ :
779 នាក់
ខែនេះ :
4361 នាក់
3 ខែនេះ :
13718 នាក់
សរុប :
383627 នាក់