ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
នគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបអ្នកញៀនល្បែងសុីសងខុសច្បាប់
Mon,06 January 2025 (Time 10:31 AM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 43នាក់)

កម្លាំងនគរបាលបង្ក្រាបទីតាំងល្បែងស៊ីសងឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៤នាក់និងរឹបអូសសម្ភារៈល្បែងស៊ីសងមួយចំនួន នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនឹងចង្អល់បង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនឹងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោព្រហ្មពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតកម្លាំងនគរបាលជំនាញចុះធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៤នាក់ដឹកនាំកម្លាំងធ្វើការបង្ក្រាបល្បែងស៊ីសង ដោយលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផ្នែកព្រហ្មទ័ណ្ឌនៃអធិការដ្ឋានក្រុងប៉ោយប៉ែត និងរឹបអូសសម្ភារៈល្បែងស៊ីសងមួយចំនួននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផ្នែកព្រហ្មទ័ណ្ឌនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានមានទីតាំងល្បែងស៊ីសងប្រភេទលេងប៊ៀអាប៉ោងដែលលេងដោះស្លែរមិនញញើតអាជ្ញាធរដែលបានណែនាំរាប់ភ្លេចនៅលេងផ្កើនទើបកម្លាំងនគរបាលជំនាញចុះបង្ក្រាបឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៤នាក់ក្នុងនោះមានស្រីចំនួន៣នាក់និងរឹបអូសសម្ភារៈល្បែងស៊ីងសងមួយចំនួនទៀត។

លោកបានបញ្ជាក់ថា៖ក្រោយពីឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសងមានស្រី/ប្រុសបាននាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរឫស្សីបានធ្វើការអប់រំណែនាំហើយអោយសាច់ញាតិធ្វើកិច្ចសន្យាមកទទួលយកទៅធ្វើការណែនាំបន្ត បើមានលើកទី២និងមានវិធានការតាមច្បាប់ដោយគ្មានការលើកលែងឡើយ។

លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសងលេងមានប៊ៀអាប៉ោងដោយល្មើសច្បាប់បង្កអោយមានចោកម្មកើតមានក្នុងមូលដ្ឋានដោយល្បែងស៊ីសងទើប លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់វិធានការបង្ក្រាបល្បែងស៊ីសងគ្មានច្បាប់និងបន្តបង្ក្រាបអោយអស់មិនអោយកើតមានល្បែងស៊ីសងគ្មានច្បាប់ដែលបង្កអសន្តិសុខក្នុងមូលដ្ឋានត្រូវបង្ក្រាបដោយគ្មានការលើកលែងឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
134 នាក់
ម្សិលមិញ :
54 នាក់
សប្តាហ៍នេះ :
1133 នាក់
ខែនេះ :
4250 នាក់
3 ខែនេះ :
12871 នាក់
សរុប :
378258 នាក់