កម្លាំងនគរបាលបង្ក្រាបទីតាំងល្បែងស៊ីសងឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៤នាក់និងរឹបអូសសម្ភារៈល្បែងស៊ីសងមួយចំនួន នៅក្រុងប៉ោយប៉ែតបន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនឹងចង្អល់បង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនឹងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោព្រហ្មពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតកម្លាំងនគរបាលជំនាញចុះធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៤នាក់ដឹកនាំកម្លាំងធ្វើការបង្ក្រាបល្បែងស៊ីសង ដោយលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផ្នែកព្រហ្មទ័ណ្ឌនៃអធិការដ្ឋានក្រុងប៉ោយប៉ែត និងរឹបអូសសម្ភារៈល្បែងស៊ីសងមួយចំនួននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផ្នែកព្រហ្មទ័ណ្ឌនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានមានទីតាំងល្បែងស៊ីសងប្រភេទលេងប៊ៀអាប៉ោងដែលលេងដោះស្លែរមិនញញើតអាជ្ញាធរដែលបានណែនាំរាប់ភ្លេចនៅលេងផ្កើនទើបកម្លាំងនគរបាលជំនាញចុះបង្ក្រាបឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៤នាក់ក្នុងនោះមានស្រីចំនួន៣នាក់និងរឹបអូសសម្ភារៈល្បែងស៊ីងសងមួយចំនួនទៀត។លោកបានបញ្ជាក់ថា៖ក្រោយពីឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសងមានស្រី/ប្រុសបាននាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរឫស្សីបានធ្វើការអប់រំណែនាំហើយអោយសាច់ញាតិធ្វើកិច្ចសន្យាមកទទួលយកទៅធ្វើការណែនាំបន្ត បើមានលើកទី២និងមានវិធានការតាមច្បាប់ដោយគ្មានការលើកលែងឡើយ។លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសងលេងមានប៊ៀអាប៉ោងដោយល្មើសច្បាប់បង្កអោយមានចោកម្មកើតមានក្នុងមូលដ្ឋានដោយល្បែងស៊ីសងទើប លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់វិធានការបង្ក្រាបល្បែងស៊ីសងគ្មានច្បាប់និងបន្តបង្ក្រាបអោយអស់មិនអោយកើតមានល្បែងស៊ីសងគ្មានច្បាប់ដែលបង្កអសន្តិសុខក្នុងមូលដ្ឋានត្រូវបង្ក្រាបដោយគ្មានការលើកលែងឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា