ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
កម្លាំងសមត្ថកិច្ចចំរុះបានឆែកឆេរផ្ទះអតីតមេយោធាស្រុកអង្គស្នួលរកឃើញគ្រាប់យុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួននិងអាវុធវែងចំនួន២ដើមលាក់ទុក្ខក្រោយគ្រែ
Tue,07 January 2025 (Time 09:58 AM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 64នាក់)

ប្រទះឃើញអាវុធ គ្រាប់បែក និងគ្រាប់កាំភ្លើង នៅក្រោមគ្រែក្នុងបន្ទប់ឪពុកឈ្មោះសំ វណ្ណា ភេទប្រុស (អតីតយោធាស្រុកអង្គស្នួលដែលបានឈប់ពីការងារ) ដែលបានស្លាប់ទៅកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ
ខេត្តកណ្ដាល ស្រុកអង្គស្នួល
ម្ចាស់ផ្ទះ ឈ្មោះ សំ សុីនួន ភេទស្រី អាយុ៣៧ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល​ ខេត្តកណ្តាល នៅថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោងឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ បានប្រទះឃើញអាវុធ គ្រាប់បែក និងគ្រាប់កាំភ្លើង នៅក្រោមគ្រែក្នុងបន្ទប់ឪពុកឈ្មោះសំ វណ្ណា ភេទប្រុស (អតីតយោធាស្រុកអង្គស្នួលដែលបានឈប់ពីការងារ)​ ដែលបានស្លាប់ទៅកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ ដោយ​រោគាពាធ​ ។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ​ ស្នងការនគរបាលខេត្តកណ្តាល​ការិយាល័យ​ជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ លោកអធិការនគរបាលស្រុកអង្គស្នួលដឹកនាំដោយ:លោកវរសេនីយ៍ទោ ឆេង សុខងួន អធិការរងមានការចូលរួម:
១,អង្គភាពជំនាញ ស៊ីម៉ាក់
២,កម្លាំងផ្នែកជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ស្រុក
៣,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ក្រាំងម្កាក់​
៤,កម្លាំងកងរាជអាវុធហត្ថស្រុក​
៥,លោកស្រី សំ សុីនួន (ម្ចាស់ផ្ទះ) បានចុះមកត្រួតពិនិត្យនៅក្នុងបន្ទប់ឪពុកឈ្មោះ សំ វណ្ណា (បន្ទប់បិទទ្វារចោល)​ រយៈពេល១១ ខែមកហើយ ក្រោយពីឪពុកបានទទួលមរណៈភាព​
សម្ភារៈគ្រឿងផ្ទុះបានពិនិត្យឃើញរួមមាន ដូចខាងក្រោម:
១. គ្រាប់បែកដៃចំនួន (០៣គ្រាប់)
២. គ្រាប់មីនខ្យល់៧២A (០១គ្រាប់)
៣. គីបអគ្គីសនី ចំនួន ០៧
៤. គីបធម្មតា ០៥
៥. គីបគ្រាប់បែកដៃចំនួន៧០
៦. ម្សៅ TNT ៤,៥ដុំ =៤៥០g
៧. អាវុធ ម៉ាក អឹមសី ចំនួន(០១ដើម)
៨. អាវុធ ម៉ាក អឹម១៩ចំនួន (០១ដើម)
៩. បង់ ០៨ (មានគ្រាប់ក្នុងបង់ ០២បង់)
១០.គ្រាប់Akចំនួន ៦៩គ្រាប់ ;គ្រាប់អឹមសី ៣២គ្រាប់
💥ចំពោះ​
១. គ្រាប់បែកដៃចំនួន (០៣គ្រាប់)
២. គ្រាប់មីនខ្យល់៧២A (០១គ្រាប់)
៣. គីបអគ្គីសនី ចំនួន ០៧
៤. គីបធម្មតា ០៥
៥. គីបគ្រាប់បែកដៃចំនួន៧០
៦. ម្សៅ TNT ៤,៥ដុំ =៤៥០g
បានប្រគល់ជូនអង្គភាពជំនាញ ស៊ីម៉ាក់ រួចរាល់ហើយ ។
(ជូនភ្ជាប់នូវកំណត់ហេតុ ប្រគល់-ទទួល ០១សន្លឹក )។
👉ចំពោះ​ អាវុធនិងគ្រាប់​ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​
១. អាវុធ ម៉ាក អឹមសី ចំនួន(០១ដើម)
២. អាវុធ ម៉ាក អឹម១៩ចំនួន (០១ដើម)
៣. បង់ ០៨ (មានគ្រាប់ក្នុងបង់ ០២បង់)
៤.គ្រាប់Akចំនួន ៦៩គ្រាប់ ;គ្រាប់អឹមសី ៣២គ្រាប់។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
136 នាក់
ម្សិលមិញ :
54 នាក់
សប្តាហ៍នេះ :
1135 នាក់
ខែនេះ :
4252 នាក់
3 ខែនេះ :
12873 នាក់
សរុប :
378260 នាក់