បញ្ជូនប្រពន្ឋមេប៉ូលីសព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការខេត្តបាត់ដំបង និងបក្សពួក ទៅតុលាការករណីពាក់ពន្ឋ័គ្រឿងញាណខេត្តបាត់ដំបង ៖ ក្រុមជូញដូរគ្រឿងញៀនប្រុស -ស្រីចំនួន០៥នាក់ ក្នុងនោះ មានទាំងភរិយាលោកមន្ត្រីនគរបាលម្នាក់ផង ត្រូវបានមន្ត្រីកងរាជអាវុធហត្ថបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅថ្ងៃទី០៥មេសា នេះក្រោយបញ្ចប់នីតិវិធី សួរនាំ ដែលជាប់ពាក់ ព័ន្ធនឹងសំណុំរឿងជូញដូរគ្រឿងញៀនដោយខុសច្បាប់ ។ជនសង្ស័យជូញដូរគ្រឿងញៀនទាំង០៥នាក់រួមមាន៖ ១-ឈ្មោះ ចែត ស្រីមុំ ភេទស្រី អាយុ៣២ឆ្ឆ្នាំជាមេខ្លោងដែលមានស្វាមីជាមន្ត្រីនគរបាលឈ្មោះ កោ ស៊ុនកាំង មានតួនាទីនាយការិយាល័យព្រហ្ម ទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបង ។រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល។២-ឈ្មោះ យាន ស្រីនិក ហៅចាន់នី ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិតាគ្រាម ឃុំតាគ្រាមស្រុករតនមណ្ឌល ៣-ឈ្មោះ វ៉ាត ណៃភេទ ប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃពោធ៏ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ៤-ឈ្មោះ មឿន ប៊ុនថនភេទប្រុស អាយុ២៦ឆ្នាំ និង៥-ឈ្មោះ ម៉ៃ ចិន្តា ភេទប្រុស អាយុ៤០ឆ្នាំ ជន២នាក់នេះ នៅភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ។មន្ត្រី ជំនាញដកហូតវត្ថុតាងបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន៥៨កញ្ចប់ មានទម្ងន់២១,៦៥ក្រាម ម៉ូតូដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើសចំនួន០២គ្រឿង និង សម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។ទោះយ៉ាងណាលោក សូ ឌី ប្រធានមន្ទីរប្រឆាំងបទល្មើសនៃបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ពេលនេះ ជនសង្ស័យទាំង០៥នាក់ កំពុងស្ថិតក្នុងដៃតុលាការចាត់ការតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា