លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ក្នុងពាក្យបណ្តឹងចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងថា វីដីអូ ដែលឈ្មោះ ស៊ូ វណ្ណា បានអធិប្បាយបញ្ចូលសំលេង មានចេតនាដាក់បន្ទុក ទំលាក់កំហុសមកលើឈ្មោះយឹង សារ៉ាត យ៉ាងអយុត្តិធម៍។ ក្នុងពាក្យបណ្តឹងបានគោរពរាយការជូន ឯកឧត្តម ព្រះរាជអាជ្ញាថា៖ តាមការពិត ការអធិប្បាយរបស់ឈ្មោះស៊ូ វណ្ណា គឺខុសពីភាពជាក់ស្តែងទាំងស្រុង ដោយយឹង សារ៉ាត់ មិនបាននិយាយទៅកាន់ឈ្មោះ ថាន ធាន ហៅធី សូម្បីតែមួយម៉ាត់ ឥតបានវាយឈ្មោះថាន ធាន ហៅធី ហើយក៏មិនមានបក្សពួកមកជួយវាយ និងវាយច្រលំដូចការអធិប្បាយរបស់ឈ្មោះស៊ូ វណ្ណា សោះឡើយ។ ពាក្យបណ្តឹងបានចង្អុលបង្ហាញថានៅនាទីទី៥៖ និង០៧វិនាទី នៃវីឌីអូឃ្លីប ឈ្មោះ ស៊ូ វណ្ណាបានបញ្ចូលបន្ថែមនូវសំឡេងភរិយារបស់ឈ្មោះ ថាន ធាន ហៅ ធី ក្នុងគោលបំណងបញ្ជាក់ឲ្យមានជំនឿកាន់តែមុតមាំថា យឹង សារ៉ាត់ ពិតជាអ្នកបង្ករឿងហេតុ និងជាបុគ្គលដែលពិតជាបានវាយឈ្មោះថាន ធាន ហៅ ធី មុនមែន។ តាមលោកយឹង សារ៉ាត់ ការអះអាងយ៉ាងកំរោល ចោទប្រកាន់ដោយបំពាន ថារូបលោកជាអ្នកវាយទៅលើឈ្មោះ ថាន ធាន ហៅធី និងការយកសំឡេងរបស់ភរិយាបុគ្គលឈ្មោះ ថាន ធាន មកអធិប្បាយបញ្ជាក់ដាក់បន្ទុក ខុសពីការពិតនេះ ធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃការស្រាវជ្រាវភស្តុតាង បង្កើតនូវការសន្និដ្ឋានឬការវិនិច្ឆ័យប្រាសចាកអង្គហេតុ និងធ្វើឲ្យរូបលោកដែលកំពុងរងរបួសឈឺចាប់ផ្នែករូបរាងកាយ ត្រូវទទួលរងគ្រោះបន្ថែមទៀតផ្នែកកេរ្តិ៍ឈ្មោះ កិត្តិយស និងឈឺចាប់ពើតផ្សាផ្លូវចិត្ត។ ជាក់ស្តែង! គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វីឌីអូឃ្លីបដែលឈ្មោះ ស៊ូ វណ្ណា បានផ្សព្វផ្សាយមានអ្នកចូលទស្សនាចំនួនជាង ៣លាន ៧សែននាក់, មានចំនួនអ្នកចុចចូលចិត្ត ឡៃ (Like) ចំនួន ៥ម៉ឺន៤ពាន់អ្នក ក្នុងនោះមានអ្នកចុចលើនិម្មិតសញ្ញា ខឹងសម្បារ និម្មិតសញ្ញាស្អប់ និងនិម្មិតសញ្ញាហួសចិត្ត, មានអ្នកចែកចាយបន្តចំនួន ៣ពាន់ ៣ រយនាក់ និងមានអ្នកសរសេរសារបច្ចេញមតិ (ខម្មិន comments ) ចំនួន៤១៤ ខម្មិន។ពាក្យបណ្តឹងបន្ថែមថា៖ អាស្រ័យនឹងឃ្លីបវីឌីអូ ដែលអធិប្បាយខុសពីការពិត និងពោពេញដោយចេតនាញុះញង់ ដាក់បន្ទុក និងទំលាក់កំហុសមកលើឈ្មោះយឹង សារ៉ាត់ ជាហេតុបណ្តាលឲ្យអ្នកបានទស្សនាវីឌីអូនេះ កើតក្តីក្តៅក្រហាយក្នុងចិត្ត, មានកំហឹង និងស្អប់រូបលោក ព្រមទាំងក្រុមគ្រួសារកាន់តែខ្លាំងក្លាឡើង ជាពិសេសអ្នករស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងអ្នកដទៃទៀតដែលមិនបានដឹងរឿងពិតប្រាកដ។ តាមលោកយឹង សារ៉ាត់ លទ្ធផលកើតចេញពីវីឌីអូឃ្លីបអធិប្បាយបែបញុះញង់នេះ បានស្តែងឡើងតាមរយៈការបច្ចេញមតិក្នុងឃ្លីបវីឌីអូនេះដោយផ្ទាល់ ដោយអ្នកសរសេរបច្ចេញមតិ (ខម្មិន comments) ចំនួនជាង៤០០នាក់ ភាគច្រើនសម្តែងការស្អប់ខ្ពើម, ខឹងសម្បារ, ជេប្រទេច, និយាយឌឺដង, ទំលាក់កំហុស, និងដៀលពូជពង្សវង្សត្រកូលរបស់លោក (មានរូបភាពសារបញ្ចេញមតិ “ខម្មិន comments”)។ពាក្យបណ្តឹងចង្អុលបង្ហាញថា វីឌីអូដែលមានរយៈពេល ០២នាទី និង១៨វិនាទី បានប្រើមាតិកាចំណងជើង៖ “ក្រុងប៉ោយប៉ែតមកដឹងបន្ថែមរឿងប្រើហិង្សារវាងប៉ាវ និងធី ស្តាប់សាក្សី ដែលបានឃើញហេតុការទាំងអស់គ្នាខាងខ្ញុំរងចាំការបំភ្លឺ ពីរនាក់ពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ (ប្រភពហង្សសំណាង)” នៅក្នុងឃ្លីបវីឌីអូថ្មីនេះ ឈ្មោះស៊ូ វណ្ណា បានបង្ហាញការសន្និដ្ឋានដោយចេតនាថា ការពិតនៃព្រឹត្តិការបានលាតត្រដាងហើយ! ហើយឈ្មោះស៊ូ វណ្ណាបានព្យាយាមចង្អុលបង្ហាញថាយឹង សារ៉ាត់ ពិតជាបានប្រព្រឹត្តិកំហុសខុសនៅក្នុងហេតុការណ៍ដែលបានកើតឡើងនេះ។ លោកយឹង សារ៉ាត់ បានគោរពរាយការណ៍ជូន ឯកឧត្តម ព្រះរាជអាជ្ញា ថា៖ ឃ្លីបវីឌីអូ ដែលឈ្មោះស៊ូ វណ្ណា បានអះអាងញុះញង់ទំលាក់កំហុសមកលើរូបលោក ពិតជាមានឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលជំរុញឲ្យមហាជនសន្និដ្ឋានទុកជាមុន ថាខ្ញុំជាជនបង្កហេតុ។ ហើយការផ្សព្វផ្សាយដោយចេតនាញុះញង់នេះ ក៏អាចបង្កើតនូវបុរេនិច្ឆ័យប៉ះពាល់ដល់គុណភាពនៃសេចក្តីសម្រេចចិត្តរបស់មន្ត្រីតុលាការដែលកំពុងកាន់សំណុំរឿងរបស់រូបលោកផងដែរ។ ជាក់ស្តែងប្រហែលទទួលរងនូវឥទ្ធិពលនៃវីឌីអូឃ្លីបនេះ ទើបព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រើឆន្ទានុសិទ្ធិប្រកបដោយបុរេនិច្ឆ័យ ចោទប្រកាន់ថា បុគ្គលដែលប្រើហិង្សាមកលើរូបលោក ឲ្យមានរបួសធ្ងន់ ជាបក្សពួករបស់រូបលោកទៅវិញ។ លោកយឹង សារ៉ាតអះអាងថា តាមការពិតរូបលោកគ្មានបក្សពួកអ្វីសោះឡើយ អ្នកប្រើហិង្សាលើរូបលោក សុទ្ធសឹងជាបក្សពួករបស់ឈ្មោះថាន ធាន ប្រសិនបើឃាត់ខ្លួនបុគ្គលដាក់ធ្មេញមាស និងបុគ្គលរួមតុជាមួយឈ្មោះថាន ធាន មកសាកសួរនឹងដឹងការពិតជាក់ស្តែង។ឃ្លាចុងក្រោយនៃពាក្យបណ្តឹងបញ្ជាក់ថា ទង្វើរបស់ឈ្មោះ ស៊ូ វណ្ណា យកវីដេអូឃ្លីប មកបង្ហោះផ្សព្វផ្សាយ ដោយអធិប្បាយ បញ្ចូលសំលេងក្នុងវីដេអូនេះ ជាចេតនាញុះញង់ឲ្យមានការរើសអើង នាំឲ្យមហាជនស្អប់ខ្ពើម មានកំហឹង គុំគួន ជាមួយរូបលោក ព្រមទាំងក្រុមគ្រួសារយ៉ាងពិតប្រាកដ ហើយលទ្ធផលនៃអំពើញុះញង់នេះ កំពុងប៉ះពាល់រឿងក្តីរបស់របស់លោក និងជះឥទ្ធិពលអវិជ្ជមានយ៉ាងធំធេងដល់សុខសុវត្ថិភាពផ្ទាល់ខ្លួន, ដល់មុខរបប ដល់កិត្តិយល និងសេចក្តីថ្លៃថ្នូរគ្រួសាររបស់លោក ហេតុនេះទើបលោក សម្រេចដាក់ពាក្យ បណ្តឹងនៅអយ្យការអមសាលាបូងខេត្តបន្ទាយមានជ័យដើម្បីរកយុត្តិធម៌ សុំឲ្យតុលាការពិនិត្យ សម្រច ចោទប្រកាន់ ចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ និងសងជម្ងឺចិត្តចំនួន ៥០០០០$ (ប្រាំម៉ឺនដុល្លារអាមេរិក)។
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា