ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ក្លឹបឡាសវីហ្គាសKTV នៅចំណុចចុងស្រលបានផ្អាកមួយរយបន្ទាប់ពីបានបង្ក្រាបពេលនេះត្រូវបានបើកវិញហើយដោយផ្គើននិងប្រសាសន៍ប្រមុខដឹកនាំដែលហាមឲ្យបិតktvទូទាំង២៥ខេត្តក្រុង
Wed,11 June 2025 (Time 07:22 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 121នាក់)

#ក្រុងប៉ោយប៉ែត
ចុះផ្សព្វផ្សាយ ព្រឹកថ្ងៃទី១១ មិថុនា ២០២៥
ក្លឹបឡាសវីហ្គាសKTVបើកវិញហើយៗ កន្លងទៅធ្លាប់បានបង្ក្រាប ឃាត់ខ្លួនជនបរទេសប្រុសស្រីចំរុះពូជសាស្ត្រជាង២០០នាក់ និងរឹបអូសគ្រឿងញៀនបានមួយចំនួនថែមទៀតផង
ស្រាប់តែស្ងាត់ៗបានលួចបើកសារជាថ្មី
ក្លឹបឡាសវីហ្គាសKTVខាងលើមានឈ្មោះ #ឡាវីហ្គាស នៅចំណុចខាងជើងដើមស្រល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។កន្លងទៅសមត្ថកិច្ចធ្លាប់បានបង្ក្រាបរួចម្តងមកហើយ
#សម្តេចមហាបរវរធិបតី #ហ៊ុន #ម៉ា #ណែត #នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា #និងអភិសន្តិបណ្ឌិត #ស #សុខា #ឩនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់អាជ្ញាធរខេត្តនិងសមត្ថកិច្ចចាប់ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋានត្រូវមានវិធានការ ឲ្យបិទ KTV ទូទាំង២៥ខេត្ត ក្រុងរាជធានី ktvរង្គសាលមិនមានប្រាក់ចំណូលណាចូលរដ្ឋឡើយ មិនត្រឹមតែប៉ុណ្ណោះបង្កឲ្យមានអសន្តិសុខដល់សង្គមថែមទៀតផង។ ប៉ុន្តែក្លឹបឡាសវីហ្គាសKTVខាងលើនេះផ្គើននិងវិធានការរបស់ #សម្តេចមហាបរវរ និងផ្គើនវិធានការរបស់ #អភិ #បណ្ឌិតសន្តិថែមទៀតផង ម្ចាស់ក្លឹបKTVខាងលើច្បាស់ជាមានខ្នងបង្អែកគ្រាក់ៗនូវពីក្រោយខ្នងហើយបានជាហានបើកបន្តទៀតមិនខ្លាចញញើតអាជ្ញាធរដែលជាសមត្ថកិច្ច។ឡាសវីហ្គាសខាងលើ កន្លងទៅមានការបង្រាបរួចម្តងមកហើយ។មតិមហាជនមួយចំនួនបានលើកឡើងថា ktvឬក្លឹប ដែលភ្ញៀវចូលទៅនោះទី១មានការប្រើប្រាស់គ្រឿងញៀន ប្រភេទថ្នាំក្រវី ហើយក៍មានដៃគូរបំរើផ្លូវភេទថែមទៀតផង។បើត្រឹមតែចូលទៅផឹកសុីពួកគេមិនចាំបាច់ចូលktv ធ្វើអីទេ ចូលភោជនីដ្ឋានអស់លុយតិច អាktvនេះត្រូវចាយលុយច្រើនណាស់ ហើយបំពុលសង្គមថែមទៀតផងពួកគេចូលភោជនីយដ្ឋាននានាអស់លុយតិច។ ហើយអ្នកដែលចូលក្លឹបktvខាងលើនោះភាគច្រើនជាជនបរទេស
បុគ្គលិកកាសុីណូនិងបុគ្គលិកអនឡាញជាដើម។ប្រជាពលរដ្ឋមួយចំនួនបានមានមតិថាមានតែ លោកឩត្តម
សេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផ្នែកបង្ក្រាបគ្រឿងញៀនទេ ដែលអាចបង្ក្រាបបានពីព្រោះktvជាកន្លែងប្រើប្រាស់គ្រឿងញៀន ហើយ លោកក៍ធ្លាប់បានចុះបង្រ្កាបទីតាំងktvមួយកន្លែងដែរនៅក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនបានមួយចំនួននិងរឹបអូសបានគ្រឿងញៀននិងឩបករណ៍ប្រើប្រាស់គ្រឿងញៀនថែមទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
142 នាក់
ម្សិលមិញ :
150 នាក់
សប្តាហ៍នេះ :
1332 នាក់
ខែនេះ :
4529 នាក់
3 ខែនេះ :
14380 នាក់
សរុប :
401108 នាក់