តាំងខ្លួនជាអ្នកចេះដឹងផ្នែកច្បាប់រត់ការដោះលែងជាថ្នូរនឹងលុយត្រូវជាប់ខ្នោះសមត្ថកិច្ច អ្នកសារព័ត៌មានម្នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ធ្វើការឃាត់ខ្លួន ខណៈបក្សពួកផ្សេងទៀតកំពុងរត់គេចខ្លួន!ដោយមានដីការបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ូច សុខអាន ពាក់ព័ន្ធករណីឆបោកលុយពីស្ត្រីក្រីក្រ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ការឃាត់ខ្លួននេះឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។មុនឈានដល់ការឃាត់ខ្លួនតុលាការខេត្តកំពង់ស្ពឺ បានទទួលពាក្យបណ្តឹងពីស្ត្រីក្រីក្រម្នាក់រស់នៅឯទីជនបទ នាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប្តឹងឈ្មោះ អ៊ូច សុខអាន និងឈ្មោះ ប៊ុន សុវណ្ណ ពីបទ «ឆបោក»។ជនសង្ស័យទាំងពីរនាក់ ១ឈ្មោះ អ៊ូច សុខអាន មុខរបរអ្នកសារព័ត៌មាន និងឈ្មោះ ប៊ុន សុវណ្ណ មុខរបរជាអ្នកបើករថយន្តឲ្យអ្នកធំ ជនទាំងពីរនេះបានដើរតួនាទីជាអ្នកដោះស្រាយរឿងក្តី (រត់ការ) យកមនុស្សចេញពីគុក។ជនសង្ស័យទាំងពីរនាក់នេះ បានលួងលោមឆបោកលុយពីស្ត្រីម្នាក់ អស់ជាង ១មុឺនដុល្លារ (11500$) ដោយសន្យាថាយកលុយទាំងនេះ ទៅរត់ការ ដើម្បីឲ្យកូនរបស់ខ្លួនបានចេញពីពន្ធនាគារ និងមានសេរីភាពឡើងវិញ។ដោយសារតែក្តីស្រលាញ់ធំធេង នៃម្តាយឪពុក មានចំពោះកូនៗ ទើបស្ត្រីម្នាក់នោះ សម្រេចចិត្តលក់គោ លក់ម៉ូតូ ខ្ចីបុលអ្នកជិតខាង ដើម្បីបានលុយយកទៅដោះស្រាយរឿងកូនដែលកំពុងតែជាប់ឃុំក្នុងពន្ធនាគារ។ប៉ុន្តែជាអកុសល ត្រូវបានជនឆ្លៀតឱកាសចំនួនពីរនាក់ អ៊ូច សុខអាន និង ប៊ុត សុវណ្ណ ដែលជនទាំងពីរនេះអួតអាងថាខ្លួនស្គាល់អ្នកធំបានសហការរួមគំនិតគ្នា ដើរតួជាអ្នករត់ការដោះស្រាយរឿងក្តីយកមនុស្សចេញពីគុក រួចក៏ឆបោកលុយពីស្ត្រីក្រីក្រនោះ អស់សរុបជាង ១មុឺនដុល្លារ ដោយជនឆបោកទាំងពីរនាក់នោះ ប្រើលេសសន្យាថានឹងយកលុយទាំងនេះ ទៅដោះស្រាយឲ្យកូនបានចេញពីគុកវិញ។យ៉ាងណាទេវតាមានភ្នែក ជនឆបោកទាំងពីរនាក់នោះមិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះទេដោយតុលាការខេត្តកំពង់ស្ពឺ សម្រេចចេញដីកាបង្គាប់ឲ្យកម្លាំងសមត្ថកិច្ចធ្វើការនាំខ្លួន ជនសង្ស័យទាំងនោះ និងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ អ៊ូច សុខអាន ខណៈជនសង្ស័យម្នាក់ទៀតឈ្មោះ ប៊ុត សុវណ្ណ កំពុងតែរត់គេចខ្លួនបាត់ស្រមោលតែម្តង។បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ និងកំពុងបន្តធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីបន្តតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលបានកំពុងតែរត់គេចខ្លួន៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា