ថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ដឹងមុខច្បាស់ហើយឈ្មោះសុខឡេះដែលជាអ្នកកាងបទល្មើសនេសាតនៅខេត្តតាកែវជាមន្ត្រីអាវុធហត្ថ
Fri,26 September 2025 (Time 07:34 AM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 50នាក់)

លោក សុខ ឡេះ ជើងប៉ាវបទល្មើសនេសាទ
នៅខេត្តតាកែវ ចេញមុខទៀតហើយ រីឯសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់

25 /09/2025

ខេត្តតាកែវ ៖ ដូចបណ្ដារៀងរាល់ឆ្នាំ នៃការកសាងបទល្មើសនេសាទនៅភូមិសាស្ត្រខេត្តតាកែវ ក្នុងស្រុកអង្គរបុរី,បុរីជលសារ និងស្រុកកោះអណ្ដែត..សុទ្ធតែឋិតក្រោមការគ្រប់គ្រងបែងចែកផលប្រយោជន៍ពីសំណាក់លោកសុខ ឡេះ។ ឆ្នាំនេះក៏ត្រូវគេរាយការណ៍ដែរថា លោកសុខ ឡេះចាប់អនុវត្តការងារនៃការកសាងបទល្មើសនេសាទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀតហើយ។ បណ្ដាជនវៀតណាមក៏ចាប់ផ្ដើមចូលមកនេសាទនៅក្នុងទឹកដីខ្មែរនោះដែរ។

លោកសុខ ឡេះ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ គឺជាអ្នកបោះមេដ៏ធំ នៅក្នុងបណ្ដាញបទល្មើសនេសាទលើ ទឹកដីខេត្តតាកែវ។ ទោះបីជាមានការផ្លាស់ប្ដូរអភិបាល ខេត្តច្រើនជំនាន់ហើយក្តី ប៉ុន្តែបញ្ហាបទល្មើសនេសាទនៅក្នុងទឹកដីខេត្តតាកែវ នៅតែស្ថិតក្រោមកណ្ដាប់ដៃបែងចែកផលប្រយោជន៍ពីសំណាក់លោកសុខ ឡេះជាអ្នកបោះមេដដែល។ សូម្បីតែមន្ត្រីជលផល ដែលគេចាត់ ទុកជាសេនាធិការផ្ទាល់របស់ក្រសួងកសិកម្ម ក៏ឋិតនៅក្រោមអំណាចលោកសុខ ឡេះ ដែរ។

បទល្មើសនេសាទ ដែលគេអាចមើលដោយភ្នែកទទេឃើញនោះគឺជាអ្វីដែលលោកសុខ ឡេះ ប្រើវិធីលួងចិត្តថ្នាក់ដឹកនាំខេត្តតាកែវ ក៏ដូចជាក្រសួងជំនាញថា បើមិនអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទនៅក្នុងទឹកដីខ្មែរទេនោះ ក៏គង់ហ្វូងមច្ឆជាតិខ្មែរទាំងនោះហូរតាមបណ្ដោយទឹក ទៅប្រទេសវៀតណាមដដែលទេ។ដូច្នេះគួរតែអនុញ្ញាតឲ្យជនជាតិវៀតណាម ចូលមកនេសាទយកមច្ឆជាតិពីដីខ្មែរនោះទៅ សមហេតុផលពិសេសមែនលោកសុខ ឡេះ…?។ ប៉ុន្តែបើខ្មែររាយម៉ោងមួយដៃ រាយបង្កៃមួយផ្លែ មុខជាអស់លោកខាងជលផលចាប់ចងថតផ្សាយខ្មាស់គេពេញស្រុក។

រឿងនេះមិនមែនថ្នាក់ដឹកនាំខេត្តតាកែវ ច្រើនជំនាន់មិន ដឹងនោះទេ។ ក៏ប៉ុន្តែគេឆ្ងល់ថា ហេតុអ្វីបានជាមិនព្រមមានចំណាត់ការយ៉ាងដូច្នេះ។ លើសពីនេះទៅទៀតថ្នាក់ ដឹកនាំក្រសួងកសិកម្មច្រើនរដ្ឋមន្ត្រីមកហើយ ក៏បានដឹងអំពីបញ្ហាអ្វីដែលលោកសុខ ឡេះ បានធ្វើនាពេលកន្លងមកនោះដែរ ។ ប៉ុន្តែមកដល់ជំនាន់លោក ឌិត ទីណា ដឹក នាំសព្វថ្ងៃ លោកសុខ ឡេះ នៅតែមានឥទ្ធិពលខ្លាំងគួរឲ្យកោតសរសើរ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាប៉ុន្មានថ្ងៃកន្លងមកនេះលោកសុខ ឡេះ កំពុងរៀបផែន ការកសាងបទល្មើសជលផលបន្តទៀតហើយ។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះអភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំង ឡាយ ជាពិសេសមន្ត្រីរដ្ឋបាលជលផល ត្រូវធ្វើយ៉ាង ណាទប់ស្កាត់ ឱ្យបានរាល់បទល្មើសនេសាទ នៅក្នុងរដូវត្រីពង ដែលចាប់ផ្ដើមហាមឃាត់ពីខែសីហា ដល់ខែ តុលាខាងមុខ។ ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ក៏បានទទូចស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ចាត់វិធានការយ៉ាងណា កុំឱ្យមានបទល្មើសនេសាទនៅ ក្នុងភូមិសាស្ត្រស្រុកទាំងបីខាងលើនេះ នៃខេត្តតាកែវ ឲ្យសមស្របទៅតាមអ្វីដែលគេហៅថា កំណែទម្រង់នោះផង៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
235 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
1601 នាក់
ខែនេះ :
5716 នាក់
3 ខែនេះ :
14985 នាក់
សរុប :
418462 នាក់