ថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនពីបទបាញ់ប្រហាទៅលើពលរដ្ឋជិះរថយន្តបណ្តលឲ្យស្លាប់ម្នាក់និងរងបួសធ្ងន់៤នាក់នៅស្រុកវាលវែងខេត្តពោធិ៍សាត់
Mon,29 September 2025 (Time 01:59 PM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 65នាក់)

សមត្ថកិច្ចពោធិ៍សាត់ បង្ក្រាបជនដៃដល់ ក្នុងករណីឃាតកម្មបាញ់សម្លាប់ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយសារ ទំនាស់រឿងដណ្តើមកូន

ពោធិ៍សាត់៖ ដោយអនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុកវាលវែង បង្រ្កាប​ករណីឃាតកម្ម (ប្រើអាវុធខ្លីK54) បាញ់សម្លាប់មនុស្សស្រី​ ១ នាក់​ និងរបួស​ ៤​ នាក់​។

កាលថ្ងៃទី ២៧/០៩/២០២៥ ម៉ោង ៧:៤០​ នាទីព្រឹក មានករណីឃាតកម្ម (ប្រើអាវុធខ្លីK54) បាញ់សម្លាប់មនុស្សស្រី​ ០១​ នាក់ ឈ្មោះ ណ ដ អាយុ​ ៣០​ ឆ្នាំ រស់នៅភូមិដានគោមខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត និងរបួស​ ៤​ នាក់ (ស្រី ១​នាក់) កើតឡើង​នៅលើផ្លូវជាតិ៥៥​ ចន្លោះគីឡូម៉ែត្រលេខ ១៥៩-១៦០ ចំណុចអា៤ ស្ថិត​ក្នុងភូមិឯកភាព ឃុំថ្មដា ​ស្រុកវាលវែង​ ខេត្ត​ពោធិ៍សាត់​ បង្កឡើង​ ដោយជនសង្ស័យ ឈ្មោះ ឯ ណអ ភេទប្រុស អាយុ ៣៤​ ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បានជិះរថយន្ត ០១​ គ្រឿង ម៉ាក TOYOTA HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ពោធិ៍សាត់ 2B-2013 ធ្វើសកម្មភាពបាញ់ទៅក្រុមជនរងគ្រោះ ដែលកំពុងជិះរថយន្ត​ ០១​ គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AH-0038 បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យ​ បានបើករថយន្តរត់គេចខ្លួនបាត់​ ។

លុះមកដល់វេលាម៉ោង ១២:១៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ​ បាននៅចំណុចមន្ទីរពេទ្យខេត្តពោធិ៍សាត់​ ។

បច្ចុប្បន្នជនសង្ស័យខាងលើ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី​ ចំណែកឯជនរងគ្រោះចំនួន​ ០៤ នាក់​ មានឈ្មោះដូចខាងក្រោម:

១.ឈ្មោះ ប វទ ភេទប្រុស អាយុជាង​ ៣០​ ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ (របួសធ្ងន់)​សង្រ្គោះ​បន្ទាន់​នៅមន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់​

២.ឈ្មោះ ណ ត ភេទស្រី អាយុ ៥៥​ ឆ្នាំ​ រស់នៅភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត​ (របួសធ្ងន់)​សង្រ្គោះ​បន្ទាន់​នៅមន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់​

៣.ឈ្មោះ ច សវ ភេទប្រុស អាយុ ៣៧​ ឆ្នាំ​រស់នៅភូមិដំដែក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ (របួសស្រាល)​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ប្រម៉ោយ​

៤.កុមារ៉ាឈ្មោះ ឯ វរប អាយុ។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
232 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
1598 នាក់
ខែនេះ :
5713 នាក់
3 ខែនេះ :
14982 នាក់
សរុប :
418459 នាក់