ថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ជាតិឥណ្ឌូនេសុី៣នាក់នៅក្រុងប៉ោយប៉ែតសុំអន្តរាគម្មពីនគរបាលកនរសួងមហាផ្ទៃពាក់ព័ន្ឋសំុវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួន
Fri,13 February 2026 (Time 03:37 PM)
ដោយ ៖ ធីមថា (ចំនួនអ្នកអាន: 81នាក់)

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អន្តរាគមន៍ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែត
----------------
បន្ទាយមានជ័យ — កម្លាំងនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើអន្តរាគមន៍ជួយជនជាតិឥណ្ឌូនេស៊ី ចំនួន ៣នាក់ ចេញពីកន្លែងធ្វើការមួយនៅ ក្រុងប៉ោយប៉ែត ដោយសុវត្ថិភាព កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីពួកគេបានស្នើសុំជំនួយ ដោយអះអាងថា ម្ចាស់ទីតាំងមិនអនុញ្ញាតឱ្យពួកគេចាកចេញត្រឡប់ទៅប្រទេសកំណើតវិញ។

បើតាមសេចក្តីរាយការណ៍ ក្រោយទទួលបានព័ត៌មានស្នើសុំអន្តរាគមន៍ពីជនជាតិឥណ្ឌូនេស៊ីទាំង៣រូប ក្រុមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានផ្តល់ព័ត៌មានភ្លាមៗជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ កម្លាំងជំនាញចម្រុះ នៃក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ បានចុះអនុវត្តវិធានការស៊ើបអង្កេតតាមរយៈប្រព័ន្ធ GPS ដែលមានក្នុងបណ្តឹង ក្រោមការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទីតាំងស្នាក់នៅរបស់ជនទាំងនោះ ក្នុងអគារមួយស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយបានសម្រួលនាំជនជាតិឥណ្ឌូនេស៊ីទាំង៣នាក់ (ក្នុងនោះមានស្ត្រី ១នាក់) ចេញពីទីតាំងខាងលើដោយសុវត្ថិភាព។ បន្ទាប់មក នៅថ្ងៃដដែល កម្លាំងជំនាញបាននាំពួកគេទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធីសាកសួរ និងស្តាប់ការបំភ្លឺពាក់ព័ន្ធនឹងករណីនេះ។

តាមការបំភ្លឺរបស់ជនរងគ្រោះ ពួកគេបានចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយស្របច្បាប់ ដើម្បីធ្វើការជាបុគ្គលិកហាងបាយនៅក្នុងអគារខាងលើ។ ក្នុងអំឡុងពេលស្នាក់នៅ និងបំពេញការងារ មិនមានការបង្ខិតបង្ខំ ធ្វើទារុណកម្ម ឬការគំរាមកំហែងណាមួយឡើយ ប៉ុន្តែដោយសារមានអារម្មណ៍នឹកស្រុកកំណើតខ្លាំង និងមានកូនតូចកំពុងឈឺនៅប្រទេសឥណ្ឌូនេស៊ី ទើបពួកគេចង់វិលត្រឡប់ទៅប្រទេសកំណើតវិញ។

គួរបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ីទាំង៣នាក់ រួមមាន៖
១. JUNI TINUNGKI ភេទប្រុស អាយុ ៣៤ឆ្នាំ
២. RIO DWI PUTRA LUMINTANG ភេទប្រុស អាយុ ៣០ឆ្នាំ
៣. JESIKA ANGGREINI SIAGE ភេទស្រី អាយុ ២៩ឆ្នាំ

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីតាមច្បាប់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយដោះស្រាយឱ្យជនជាតិឥណ្ឌូនេស៊ីទាំង៣នាក់ អាចវិលត្រឡប់ទៅប្រទេសកំណើតវិញតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
44 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
1440 នាក់
ខែនេះ :
5910 នាក់
3 ខែនេះ :
19478 នាក់
សរុប :
448375 នាក់