ថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទស្សនៈមហាជន
ឃាត់ខ្លួនមេក្លោងអនឡាញនិងបុគ្គលិករាប់ពាន់នាក់នៅរាជធានីភ្នំពេញ
Sat,21 February 2026 (Time 07:01 AM)
ដោយ ៖ កែនធារៈ (ចំនួនអ្នកអាន: 27នាក់)

នោះលោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះចុះពិនិត្យទីតាំងជាង២៧០០កន្លែងរកឃេីញonline Scames ៤០កន្លែង
21 នាទី មុន(ភ្នំពេញ)៖ដោយអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣ អនក្រ .បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារចម្រុះ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអាគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ត្ររាជធានី គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ទទួលបានលទ្ធផលដូចខាងក្រោម:

បានចុះត្រួតពិនិត្យរដ្ឋបាល សរុបចំនួន ២.៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២១.១០៤នាក់ ស្រី ៦.៦៨៣នាក់។បានចុះសហការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ចំនួន ៤០ករណី ឃាត់ខ្លួនជនជាតិបរទេសផ្សេងៗ ចំនួន ២៨៤នាក់ (ស្រី ៣១នាក់) លើ ១៣សញាតិ រួមមាន៖

១-វៀតណាម ចំនួន ០៧នាក់ប្រុស

២-ចិន+ចិនតៃវ៉ាន់ ចំនួន ១២៨នាក់ (ស្រី ១១នាក់)

៤-មីយ៉ានម៉ា ចំនួន ០៥នាក់ (ស្រី ០៣នាក់)

៣-កូរ៉េខាងត្បូង ចំនួន ១០នាក់

៥-ម៉ាឡេស៊ី ចំនួន ៦៦នាក់ (ស្រី ០៧នាក់)

៦-នេប៉ាល់ ចំនួន ០១នាក់ប្រុស

៧-បង់ក្លាដេស ចំនួន ០៣នាក់ប្រុស

៨-ឥណ្ឌ ចំនួន ០១នាក់ប្រុស

៩-ស្រីលង្កា ចំនួន ២៣នាក់ (ស្រី ០៤នាក់)

១០-ហ្វីលីពីន ចំនួន ០៨នាក់ (ស្រី០៥នាក់)

១១-ឥណ្ឌូនេស៊ី

១៣-ប៉ាគីស្ថាន ចំនួន ០២នាក់ (ស្រី ០១នាក់)

១២-សិង្ហបុរី ចំនួន ០១នាក់ប្រុស ចំនួន ២៩នាក់ប្រុស

ក្ន្ងងនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញធ្វើការកំណត់មុខសញ្ញាជនបរទេសជាមេខ្លោង២៤នាក់ រួមមាន ខ្មែរ ០១នាក់ និងជនបរទេស ២៣នាក់ លើ ២សញ្ជាតិ រួមមាន៖ ជនជាតិចិន ២២នាក់ និងសិង្ហបុរី ០១នាក់ បញ្ចូនទៅតុលាការ។

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ទស្សនៈមហាជន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
45 នាក់
ម្សិលមិញ :
227 នាក់
សប្តាហ៍នេះ :
1441 នាក់
ខែនេះ :
5911 នាក់
3 ខែនេះ :
19479 នាក់
សរុប :
448376 នាក់