អ្នកបើកបរក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ លួចដឹកឈើខុសច្បាប់! មិនឱ្យក្រុមហ៊ុនដឹង ត្រូវខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ចាប់បាន !!!ខេត្តមណ្ឌលគិរី÷ រថយន្តដឹកទំនិញ ០១គ្រឿងរបស់ (ក្រុមហ៊ុនវីរៈប៊ុនថាំ) ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ឃាត់ និងរកឃើញលួចបង្កប់ឈើអារប្រភេទលេខ១ជាច្រើនសន្លឹក ដែលបានដឹកជញ្ជូនយកទៅចែកចាយបន្តនៅតាមបណ្ដាខេត្តដោយខុសច្បាប់ !។ លុះនៅពេលសមត្ថកិច្ចសួរនាំ អ្នកបើកបររថយន្តឆ្លើយថា : ខ្លួនលួចដឹកឈើ ដោយមិនឱ្យក្រុមហ៊ុនដឹកឡើយ!!! ។ យោងតាមសេចក្តីរាយការណ៏ពីមន្ត្រីជំនាញ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ០០:១៦ នាទី(រំលងអាធ្រាត្រ) ឈានចូល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពី លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ។ ក្រុមការងារបានធ្វើការឃាត់ត្រួតពិនិត្យរថយន្ត ០១គ្រឿង ម៉ាក Hyundai ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3G-2483 ជារបស់ (ក្រុមហ៊ុន វីរៈប៊ុនថាំ ) នៅត្រង់ចំណុចភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។អ្នកបើកបរត្រូវបានកំណត់អត្តសញ្ញាណ ឈ្មោះ ស្លាម រំលី ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ(ខ្មែរឥស្លាម) ជាបុគ្គលិករបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ។តាមរយៈការឆែកឆេរជាក់ស្តែង ក្រុមការងារបានរកឃើញឈើអារប្រភេទលេខ១ (ទ្វារសុក្រម) ចំនួន ៣០សន្លឹក ដែលត្រូវបានគេលួចបង្កប់ជាមួយនឹងអីវ៉ាន់បញ្ញើផ្សេងៗរបស់អតិថិជន។តាមការសារភាពរបស់អ្នកបើកបរឈ្មោះ ស្លាម រំលី បានឱ្យដឹងថា : ខ្លួនពុំមានលិខិតអនុញ្ញាត (PC) នោះទេ ហើយការដឹកនេះគឺជាការលួចលាក់ធ្វើដោយខ្លួនឯង មិនឱ្យក្រុមហ៊ុនដឹងឡើយ!។ ខ្លួនទទួលស៊ីឈ្នួលដឹកឱ្យឈ្មោះ (មិនដែលស្គាល់មុខ ទាក់ទងតាមទូរស័ព្ទ) ដឹកចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ដោយទទួលបានកម្រៃពី ១,១ លាន ទៅ ១,៤ លានរៀល ក្នុងមួយជើង។ រូបគេបានលួចដឹកជញ្ជូនតាមរូបភាពនេះបានប្រហែល ១២ជើង រួចមកហើយ !!!។យោងតាមរបាយការណ៍មន្ត្រី ដោយពិនិត្យឃើញថា : នេះគឺជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើ ក្រុមការងារបានសម្រេចដកហូតវត្ថុតាងឈើ និងរថយន្ត យកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីបន្តនីតិវិធីច្បាប់ ។ ដោយឡែក ចំពោះអីវ៉ាន់បញ្ញើរបស់អតិថិជនដែលនៅក្នុងរថយន្ត ត្រូវបានក្រុមការងារអនុញ្ញាតឱ្យបុគ្គលិក(ក្រុមហ៊ុនវីរៈប៊ុនថាំ) ប្រើប្រាស់ម៉ូតូកង់បី ចំនួន ០២គ្រឿង ដើម្បីផ្ទេរចេញយកទៅចែកចាយបន្ត ជូនអតិថិជនវិញ ដើម្បីកុំឱ្យមានការខូចខាត ឬបាត់បង់!៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា